ជីវិតកម្សាន្ដ
សួង សាខារ៉ានីត អំពាវនាវអ្នកបើកបររថយន្តកុំបើកលឿនពេលមេឃភ្លៀង ខ្លាចមានគ្រោះថ្នាក់ដល់អ្នកដទៃ
តារាសម្តែងរូបស្រស់ សួង សាខារ៉ានីត ខណៈរដូវនេះជារដូវមានភ្លៀងធ្លាក់បន្តបន្ទាប់ នាងក៏បានចេញមុខអំពាវនាវអ្នកបើកបររថយន្តដែលធ្វើដំណើរតាមដងផ្លូវឲ្យមានការប្រុងប្រយ័ត្ន កុំបើកលឿនពេក ក្រែងបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។

ជាមួយគ្នានេះ តារាស្រី អ្នកនាង សួង សាខារ៉ានីត បានលើកហេតុផលដែរថា ពេលបើកបរលឿន មិនត្រឹមបង្កជាគ្រោះថ្នាក់នោះទេ គឺវាក៏ជាឥទ្ធិពលមួយមិនល្អសម្រាប់អ្នកធ្វើដំណើរជាមួយគ្នាផងដែរ។ រ៉ានីត លើកឡើងថា មេឃកំពុងភ្លៀងខ្លាំង ទឹកពីលើផង ទឹកពីក្រោមផង បើយើងកំពុងជិះក្នុងឡានស្រួល មានភ្លេងស្តាប់ មានម៉ាស៊ីនត្រជាក់ ចុច facebook បានទៀត។
តារាសម្តែង សួង សាខារ៉ានីត និយាយទៀតថា សូមទុកឱកាសឲ្យអ្នកជិះម៉ូតូបានទៅមុន និងកុំបើកលឿនពេក គ្រោះថ្នាក់ហ្វ្រាំងមិនសូវស៊ីផង សាចទឹកដាក់គេផង និងរលកចូលផ្ទះគេផង កុំអាងមានឡានថ្លៃ ឡានខ្ពស់ ចេះតែជាន់មិនគិតនោះ។ នាងថា បានបុណ្យច្រើនណាស់(ពីអ្នកធ្លាប់ជិះកង់ ជិះម៉ូតូកាត់ភ្លៀង ឆ្លងផ្លូវ ឡានមិនឲ្យទៅមុន ហើយសន្យាខ្លួនឯងថា បើមានឡានជិះថ្ងៃក្រោយ នឹងមិនចិត្តអាក្រក់អ៊ីចឹងទេ)។

តួអង្គស្រីក្នុងរឿងខ្នាតធំ”កូនក្រក” អ្នកនាង សួង សាខារ៉ានីត បច្ចុប្បន្នត្រូវបានទស្សនិកជនមួយចំនួនកត់សម្គាល់មើលឃើញថា ទោះបីនាងបានក្លាយជាម្តាយដ៏ល្អហើយក៏ពិតមែន តែតារាស្រីរូបនេះ នៅតែទទួលបានការសរសើរពីរូបសម្រស់ស្រស់ស្អាតមិនចាញ់ក្រមុំឡើយ៕
អត្ថបទ ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


