Connect with us

ព័ត៌មានអន្ដរជាតិ

ជាង​១​ពាន់​នាក់ ពុល​គីមឈី នៅ​កូរ៉េ​ខាង​ត្បូង

បានផុស

នៅ

មនុស្ស​ប្រមាណ ១​ពាន់​នាក់ នៅ​កូរ៉េ​ខាង​ត្បូង បាន​​​កើត​មាន​អាការៈ​ពុល​ចំណី​អាហារ ក្រោយ​ទទួល​​ទាន​គីមឈី ដែល​មាន​ផ្ទុក​នូវ​មេរោគ​ណូរ៉ូ​វីរុស។ នេះ​បើ​យោង​​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន BBC កាល​ពី​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២៤។

(រូបភាព៖ អាជ្ញាធរ​ទីក្រុង Namwon)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​​ពុល​នេះ បាន​កើត​ឡើង​នៅ​​ទីក្រុង Namwon ស្ថិត​នៅ​ភាគ​និរតី​​ប្រទេស​កូរ៉េ​ខាង​ត្បូង ហើយ​គិត​​ត្រឹម​រសៀល​ថ្ងៃ​សៅរ៍ តួ​លេខ​​មនុស្ស​ដែល​​ពុល​គីមឈី មាន​ដល់​ចំនួន ១០២៥​នាក់។ យ៉ាង​ណា​មិញ ពុំ​មាន​របាយការណ៍​អំពី​មនុស្ស​ស្លាប់​នោះ​ទេ។

អាជ្ញាធរ​ក្នុង​តំបន់ បាន​ឲ្យ​ដឹង​ថា គីមឈី ដែល​ពុល ត្រូវ​បាន​ចែក​ចាយ​​​​ដោយ​ក្រុមហ៊ុន​មួយ​ ទៅ​​កាន់​​​​អាហារដ្ឋាន​​​​​​​នៅ​តាម​សាលា​រៀន​នានា​ក្នុង​ទីក្រុង​។ សិស្ស​សាលា និង​បុគ្គលិក​​​នៅ​តាម​សាលា​រៀន​ចំនួន ២៤​កន្លែង​ផ្សេងៗ​គ្នា មាន​​​អាការៈ​ក្អួត​ចង្អោរ រាក និងចុក​ពោះ។ អាជ្ញាធរ​ មិន​ទាន់​​បង្ហើប​​ឲ្យ​ដឹង​ពី​ឈ្មោះ​​របស់​ក្រុមហ៊ុន​បង្ក​នៅ​ឡើយ​ទេ ដោយ​រង់ចាំ​ការ​ស៊ើប​អង្កេត​បន្ត​​​ជាមុន​សិន។

ក្រោយ​កើត​ហេតុការណ៍​ដ៏​អាក្រក់​នេះ នាយកដ្ឋាន​គ្រោះ​មហន្តរាយ និង​សុវត្ថិភាព​​នៅ​ទីក្រុង Namwon បាន​សម្រេច​ផ្អាក​ជា​បណ្ដោះ​អាសន្ន​នៃ​ការ​ផលិត និង​លក់​ផលិត​នានា​របស់​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ ហើយ​​ជា​ពិសេស​នោះ​គឺ​ប្រមូល​ត្រឡប់​មក​វិញ​នូវ​រាល់​ផលិតផល​​​ដែល​​​បាន​ចែកចាយ​រួច​នៅ​លើ​ទីផ្សារ។

សូម​បញ្ជាក់​ថា ណូរ៉ូ​វីរុស គឺ​ជា​មេរោគ​ដែល​ងាយ​​ឆ្លង​ខ្លាំង​ណាស់ តាម​រយៈ​ការ​​ចាប់​​កាន់​ផ្ទៃ​ដែល​មាន​សាយភាយ​មេរោគ ឬ​​ក៏​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​​អ្នក​​ដែល​ឆ្លង​មេរោគ។ មនុស្ស​ភាគ​ច្រើន​ដែល​ឆ្លង​មេរោគ​ណូរ៉ូ​វីរុស អាច​​​ជា​សះស្បើយ​ត្រឹម​ពេល​២ឬ​៣​ថ្ងៃ​ប៉ុណ្ណោះ ដោយ​មិន​ចាំ​បាច់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​​ឡើយ ប៉ុន្តែ​អ្នក​ខ្លះ​អាច​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ​ក៏​មាន៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ១២ នាទីutes មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ១៩ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៤៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៥២ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២០ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៤៧ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម