ព័ត៌មានជាតិ
កម្ពុជា ទទួលបានមេដាយ ៩ គ្រឿង ពីការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន នៅ ឥណ្ឌូណេស៊ី
ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ នៅ Surabaya & Malang ប្រទេស ឥណ្ឌូណេស៊ី បានបិទបញ្ចប់ដោយជោគជ័យ ដោយ កម្ពុជា ទទួលបានមេដាយ មេ ប្រាក់ និង សំរិទ្ធិ សរុបចំនួន ៩គ្រឿង។ នេះបើតាមការផ្ដល់ព័ត៌មាន ពី ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នេះ។

ក្នុងព្រឹត្តិការណ៍ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន កម្ពុជាយើងទទួលបានមេដាយសរុប ៩គ្រឿង មាស១ ប្រាក់៥ និងសំរិទ្ធឹ៣ ក្នុងនោះ ៤ប្រភេទកីឡា ទទួលបានមេដាយក្នុងចំណោម ៦ ប្រភេទកីឡា ដែលកម្ពុជាបញ្ជូនមកចូលរួមប្រកួត។

១. ប្រភេទកីឡាប៉េតង់ទទួលបានមេដាយ មាស ១គ្រឿង ប្រាក់ ១គ្រឿង និងសំរឹទ្ធ ២គ្រឿង សរុប ៤គ្រឿង
២. ប្រភេទកីឡាយូដូ ទទួលបានមេដាយ ប្រាក់ ១គ្រឿង
៣. ប្រភេទកីឡាតេក្វាន់ដូ WT ទទួលបានមេដាយ ប្រាក់ ៣គ្រឿង
៤. ប្រភេទកីឡាការ៉ាតេ ទទួលបាន មេដាយសំរិទ្ធឹ ១គ្រឿង។

លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអនុប្រធានសហព័ន្ធកីឡាសិស្ស និស្សិតកម្ពុជា និង លោក ប៉ុន សុខ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានប្រតិភូកីឡាកម្ពុជា ដឹកនាំក្រុមប្រតិភូកីឡាកម្ពុជា អញ្ជើញចូលរួមពិធីបិទ ការប្រកួតកីឡាសាកលវិទ្យាល័យអាស៊ានលើកទី២១ នាល្ងាចថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៤ នេះ ក្នុងវិមានមហាវិទ្យាល័យ Brawijaya ក្រុង Malang ប្រទេសឥណ្ឌូនេស៊ី៕

-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


