កីឡា
លោក Didier តបថា «បើបារាំងលេងគួរឲ្យធុញ មិនចាំបាច់មើលទេ»
ក្រុមជម្រើសជាតិបារាំងក្នុងព្រឹត្តិការណ៍ Euro ឆ្នាំនេះបង្ហាញទម្រង់មិនសូវគួរឲ្យចាប់អារម្មណ៍ទេដោយឆ្លងកាត់៥ប្រកួត រកបានតែ៣គ្រាប់ប៉ុណ្ណោះ ក្នុងនោះ១គ្រាប់ស៊ុតដោយ Mbappe ហើយ២គ្រាប់ទៀតសុទ្ធតែជាគ្រាប់ចូលទីខ្លួនឯងរបស់គូប្រកួត។

លោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងបានឆ្លើយតបទៅអ្នកដែលធុញទ្រាន់នឹងទម្រង់លេងរបស់ក្រុមបារាំងថា អ្នកអាចមើលអ្វីផ្សេងជំនួសឲ្យការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Euro ឆ្នាំ២០២៤ ទល់នឹងក្រុមអេស្ប៉ាញ។
នៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតក លោក Deschamps បាននិយាយថា ៖«ប្រសិនបើអ្នកគិតថា អផ្សុក អ្នកអាចមើលការប្រកួតផ្សេងទៀត។ អ្នកមិនចាំបាច់មើលពួកយើងទេវាមិនអីទេ។ ប្រហែលវាមិនមែនជាការប្រកួតជក់ចិត្តដូចកាលពីអតីតកាលទេ ប៉ុន្តែយើងប្រឹងអស់ពីសមត្ថភាពដើម្បីធ្វើឲ្យអារម្មណ៍អ្នកគាំទ្រទាំងបុរស និងស្ត្រីរបស់បារាំងសប្បាយចិត្តជាមួយនឹងលទ្ធផលរបស់យើង»។

លោក Luis de la Fuente គ្រូបង្វឹកជម្រើសជាតិអេស្ប៉ាញបាននិយាយថា ៖«យើងទាំងអស់គ្នាព្យាយាមរៀបចំក្រុមតាមផែនការដែលយើងបានគិតទុក។ អេស្ប៉ាញជាក្រុមទទួលបានចាប់អារម្មណ៍ខ្លាំង ហើយខ្ញុំនឹងមិនបដិសេធចំពោះរឿងនេះ។ វាជាហ្សែនរបស់យើង ប៉ុន្តែនៅទីបញ្ចប់យើងត្រូវគិតអំពីជ័យជម្នះ។ នៅដំណាក់កាលនេះគឺគិតពីលទ្ធផលជាធំ ហើយការងាររបស់អ្នកនឹងត្រូវបានគេវិនិច្ឆ័យនិងវាយតម្លៃនៅពេលបញ្ចប់»៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


