ព័ត៌មានអន្ដរជាតិ
លោក បៃដិន ខ្មាសគេលើឆាក ដោយច្រឡំហៅលោក ហ្សេលេនស្គី ថា “ពូទីន”
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃសុក្រទី១២ខែកក្កដា, ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានច្រឡំហៅមេដឹកនាំអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី ថា ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ក្នុងព្រឹត្តិការណ៍មួយនៅទីក្រុង វ៉ាស៊ីនតោន ឌីស៊ី។

ភាពអាម៉ាស់នេះកើតឡើង នៅពេលលោកបៃដិន ទទួលធ្វើជាម្ចាស់ផ្ទះ នៃពិធីបើកព្រឹត្តិការណ៍គំនិតផ្តួចផ្តើម Ukraine Compact ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីជាមួយទីក្រុងកៀវ។
អមដោយមេដឹកនាំណាតូនិងសហភាពអឺរ៉ុប ប្រធានាធិបតីអាមេរិក បានថ្លែងសុន្ទរកថាខ្លីមួយ ហើយត្រៀមឲ្យលោកហ្សេលេនស្គី ឡើងវេទិកាដើម្បីថ្លែងសុន្ទរកថាបន្ត។
ពេលអញ្ជើញលោក ហ្សេលេនស្គី ឡើងឆាក, លោកបៃដិន និយាយថា “ឥឡូវនេះ ខ្ញុំចង់ប្រគល់នាទីនេះទៅឲ្យប្រធានាធិបតីអ៊ុយក្រែន ដ៏ក្លាហាន”។

ទោះបីជាយ៉ាងណាក៏ដោយ ទស្សនិកជនមានការហួសចិត្តជាខ្លាំង ព្រោះលោក បៃដិន មិនមែនហៅលោក ហ្សេលេនស្គី ប៉ុន្តែបែរជាហៅឈ្មោះប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ទៅវិញ! “សុភាពបុរសសុភាពនារីទាំងឡាយ សូមស្វាគមន៍ប្រធានាធីបតី ពូទីន” ប៉ុន្តែភ្លាមៗនោះ លោកក៏បានកែតម្រូវវិញ។
រឿងនេះធ្វើឲ្យអ្នកគាំទ្រជាពិសេសសមាជិកគណបក្សប្រជាធិបតេយ្យផ្ទាល់ កាន់តែយកចិត្តទុកដាក់អំពីបញ្ហាសុខភាពផ្លូវចិត្តរបស់លោក បៃដិន ហើយព្រួយបារម្ភខ្លាំងចំពោះសមត្ថភាពរបស់គាត់ក្នុងការទៅប្រជែងជាមួយលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតខែវិច្ឆិកា។

ជាក់ស្តែង ក្រោយពេលធ្វើមិនបានល្អក្នុងការជជែកដេញដោល កាលពីខែមុនជាមួយបេក្ខជនខាងគណបក្សសាធារណរដ្ឋ, អ្នកនយោបាយគណបក្សប្រជាធិបតេយ្យជាច្រើន និងអ្នកផ្តល់ជំនួយសំខាន់ៗ ក៏ដូចជាបណ្តាញសារព័ត៌មានឈានមុខរបស់សហរដ្ឋអាមេរិកផងដែរ បានជំរុញឲ្យលោក បៃដិន ដកបេក្ខភាពទៅ ហើយជំនួសដោយអ្នកថ្មីដែលខ្លាំងជាងនេះ។
យ៉ាងណា លោក បៃដិន បានច្រានចោលក្តីកង្វល់ទាំងឡាយអំពីអាយុ និងបញ្ហាផ្លូវចិត្តរបស់គាត់ ដោយទទូចថា គ្មាននរណាល្អជាងគាត់ទេ ដើម្បីផ្តួលលោក ត្រាំ នៅខែវិច្ឆិកា៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក បៃ ដិន ប្តេជ្ញាបន្តឈរឈ្មោះតទល់ជាមួយលោក ត្រាំ ទោះមានការអំពាវនាវឲ្យដកខ្លួន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


