ព័ត៌មានអន្ដរជាតិ
លោក បៃ ដិន ប្តេជ្ញាបន្តឈរឈ្មោះតទល់ជាមួយលោក ត្រាំ ទោះមានការអំពាវនាវឲ្យដកខ្លួន
ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្តេជ្ញាបន្តឈរឈ្មោះជាបេក្ខជនប្រជែងតំណែងប្រធានាធិបតីអាមេរិក តទល់ជាមួយលោក ដូណាល់ ត្រាំ ក្នុងការបោះឆ្នោតខែវិច្ឆិកា ខាងមុខ។ លោកបានប្រាប់ប៉ុស្តិ៍ទូរទស្សន៍ MSNBC ថា លោកមិនទៅណាទេ ត្បិតមហាជនកើតក្តីព្រួយបារម្ភយ៉ាងខ្លាំង អំពីសុខភាពផ្លូវចិត្តរបស់លោកក៏ដោយ ហើយលោកនៅតែអះអាងថា ខ្លួនគឺជាបេក្ខជនដ៏ល្អបំផុតដើម្បីផ្តួលលោក ត្រាំ។

ថ្លែងទៅពិធីករ Joe Scarborough និងពិធីការិនី Mika Brzezinski កាលពីថ្ងៃចន្ទទី៨ខែកក្កដាឆ្នាំ២០២៤ លោក បៃដិន បានរំលឹកឡើងវិញថា លោកនៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំដើម្បីយកឈ្នះក្នុងអាណត្តិទីពីរ ហើយក៏អំពាវនាវឲ្យអ្នកគាំទ្រចូលរួមលើកទឹកចិត្តលោក ដើម្បីប្រជែងជាមួយគូបដិបក្ខផងដែរ។
ឆ្លើយតបទៅនឹងសំនួររបស់លោក Brzezinski ដែលថា អង្គភាពរព័ត៌មានសេរី និងអ្នកវិភាគជាច្រើនបានអំពាវនាវឲ្យលោកដកបេក្ខភាពនោះ, លោកបៃដិន អះអាងថា “ទាំងនោះសុទ្ធសឹងជាការឃុបឃិតគ្នារវាងឥស្សរជននានា ដើម្បីបង្ខំលោកឲ្យដកខ្លួនពីការប្រជែងគ្នាប៉ុណ្ណោះ។ ខ្ញុំមិនខ្វល់ថាអ្នកទាំងនោះគិតបែបណាទេ យ៉ាងណាសាធារណជនអាមេរិកនឹងមិនធ្វើឲ្យលោកចាញ់ឆ្នោតឡើយ។ ចាំតែមើលទៅ!”។

គួរបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យរបស់លោក បៃ ដិន បានធ្លាក់ចូលក្នុងភាពចម្រូងចម្រាស់ បន្ទាប់ពីការជជែកដេញដោលបែកផ្សែងរវាងប្រធានាធិបតីកំពុងកាន់អំណាចរូបនេះ ជាមួយគូប្រជែងខាងគណបក្សសាធារណរដ្ឋគឺអតីតប្រធានាធិបតី ដូណាល់ ត្រាំកាលពីខែមុន។
ម្ចាស់ជំនួយគណបក្សប្រជាធិបតេយ្យ និងអ្នកវិភាគសេរីនិយម សុទ្ធតែអំពាវនាវឲ្យលោក បៃ ដិន ផ្អាកយុទ្ធនាការរបស់ខ្លួន ហើយមានប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ថែមទាំងទាមទារឲ្យលោកលាលែងពីតំណែងជាប្រធានាធិបតីទៀតផង។ មិនត្រឹមប៉ុណ្ណឹង សមាជិកសភាជាន់ខ្ពស់របស់គណបក្សនេះ ត្រូវបានគេរាយការណ៍ថា កំពុងរៀបចំចុះហត្ថលេខាលើលិខិតទាមទារឲ្យឲ្យដាក់បេក្ខជនដែលមានសន្ទុះជាងនេះ ដើម្បីជំនួសលោក បៃដិន ផងដែរ។

សូមបញ្ជាក់ជាថ្មី ការស្ទង់មតិដែលធ្វើឡើងដោយ CBS News/YouGov បានរកឃើញថា ៧២%នៃអ្នកបោះឆ្នោតជឿថា លោក បៃ ដិន គឺមានសុខភាពផ្លូវចិត្ត និងមិនស័ក្តិសមធ្វើជាប្រធានាធិបតីនោះទេ ។ ចំណែកការស្ទង់មតិបន្តបន្ទាប់របស់ Reuters/Ipsos បង្ហាញថា សមាជិកម្នាក់ក្នុងចំណោមគណបក្សប្រជាធិបតេយ្យ ៣ នាក់ ជឿថា លោក បៃ ដិន ដែលមាន អាយុ ៨១ ឆ្នាំមិនគួរឈរឈ្មោះបោះឆ្នោតអាណត្តិថ្មីទេ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


