ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនប្រកាស ឈរតតាំង បើផ្ទុះជម្លោះជាមួយ ចិន
តាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera កាលពីថ្ងៃសុក្រទី១២ខែកក្កដា, មន្ត្រីសន្តិសុខកំពូលហ្វីលីពីនមួយរូបបានប្រកាសថា ហ្វីលីពីននឹងឈរតតាំង ក្នុងករណីផ្ទុះជម្លោះជាមួយចិន លើបញ្ហាសមុទ្រចិនខាងត្បូង។

ទីប្រឹក្សាសន្តិសុខជាតិហ្វីលីពីន លោក Eduardo Ano កាលពីថ្ងៃសុក្របាននិយាយថា ហ្វីលីពីននឹងរក្សាជំហររបស់ខ្លួនក្នុងជម្លោះជាមួយចិន ហើយប្រឆាំងរាល់ការបង្ខិតបង្ខំ ជ្រៀតជ្រែក ឥទ្ធិពលអាក្រក់ និងកលល្បិចផ្សេងៗដែលមានគោលបំណងបំផ្លាញសន្តិសុខ និងស្ថិរភាពរបស់ហ្វីលីពីនពីភាគីជម្លោះចិន។ លោកបញ្ជាក់ថា ទីក្រុងម៉ានីលនឹងមិនប្រើកម្លាំងណាមួយដើម្បីរកផលប្រយោជន៍ជាតិឡើយ ប៉ុន្តែប្តេជ្ញាចិត្តដើម្បីបុព្វហេតុសន្តិភាព ដោយដោះស្រាយ និងគ្រប់គ្រងបញ្ហាលំបាកតាមរយៈកិច្ចសន្ទនា និងការទូតជំនួសវិញ។
កាលពីខែមុន ឆ្មាំសមុទ្រ និងកងទ័ពជើងទឹករបស់ចិន និងហ្វីលីពីន បានប្រឈមមុខដាក់គ្នាកាន់តែខ្លាំងនៅក្នុងជម្លោះដែនទឹកនេះ រួមទាំងឧបទ្ទវហេតុមួយដែលបុគ្គលិកឆ្មាំសមុទ្រចិនកាន់កាំបិត ដំបង និងពូថៅហ៊ុំព័ទ្ធ និងឡើងលើទូកកងទ័ពជើងទឹកហ្វីលីពីនចំនួនបីគ្រឿង អំឡុងពេលបេសកកម្មផ្គត់ផ្គង់ទៅកាន់ថ្មប៉ប្រះទឹក The Second Thomas Shoal នៅប្រជុំកោះ Spratly ផងដែរ។

គួរបញ្ជាក់ថា ប្រទេសចិនទាមទារស្ទើតែ ៩០%នៃសមុទ្រចិនខាងត្បូង រួមទាំងនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ ហ្វីលីពីន និងប្រទេសចំនួនបួនផ្សេងទៀតនៅអាស៊ីអាគ្នេយ៍ផងដែរ ហើយថ្វីបើសាលាក្តីអន្តរជាតិនៅទីក្រុងឡាអេក្នុងឆ្នាំ ២០១៦ បានរកឃើញថា ការទាមទាររបស់ចិនមិនមានមូលដ្ឋានច្បាស់លាស់ក៏ដោយ ក៏ទីក្រុងប៉េកាំងបានច្រានចោលសេចក្តីសម្រេចនោះថាជាមោឃៈដែរ។
យ៉ាងណាមិញ ហ្វីលីពីនមិននៅស្ងៀមទេ ដោយខ្លួនបាននិងកំពុងជំរុញកិច្ចសហប្រតិបត្តិការយោធាជាមួយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីប្រឆាំងនឹងការពង្រីកអំណាច និងឥទ្ធិពលរបស់ចិន ជាក់ស្តែងកាលពីថ្ងៃចន្ទ ទីក្រុងម៉ានីលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងការពារជាតិ ដែលនឹងអនុញ្ញាតឲ្យជប៉ុនដាក់ពង្រាយកងទ័ពរបស់ខ្លួននៅក្នុងទឹកដីរបស់ខ្លួនទៀតផង៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


