ព័ត៌មានជាតិ
លោក ហេង សួរ គាំទ្រនិងលើកទឹកចិត្តឱ្យយុវសិស្សកម្ពុជាបន្តចេញទៅចូលរួមប្រកួតនៅកម្រិតអន្តរជាតិដើម្បីកិត្យានុភាពជាតិ
លោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ បានជួបសំណេះសំណាលជាមួយក្រុមFirst Global Team Cambodia ចំនួន១០រូបដែលដឹកនាំដោយនិស្សិតញ៉េប បុញ្ញឫទ្ធិ។ ជាការសំណេះសំណាលដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រោយពីបានស្តាប់របាយការណ៍របស់ក្រុមយុវសិស្សដែលលើកឡើងពីសារបាននៃការចូលរួមប្រកួតរូបូតកម្រិតអន្តរជាតិ លោករដ្ឋមន្ត្រី បានស្ងើចសរសើរ និងថែមទាំងលើកទឹកចិត្តយុវសិស្សរបស់កម្ពុជាដែលត្រឹមជាសិស្សវិទ្យាល័យឱ្យបន្តចូលរួមការប្រកួតប្រជែងរូបូតកម្រិតពិភពលោកដែលនឹងធ្វើឡើងនៅប្រទេសក្រិកក្នុងទឹកដីអឺរ៉ុប។

សូមបញ្ជាក់ថា First Global Team Cambodia ត្រូវបានបង្កើតឡើនៅឆ្នាំ២០១៨ ដែលជាប្រមូលផ្តុំដោយសិស្សមកពីសិស្សកម្រិតវិទ្យាល័យពីថ្នាក់ទី៩ដល់ថ្នាក់ទី១២ដែលបានធ្វើសកម្មភាពជាក្រុមមកពីសាលាផ្សេងគ្នាចំពោះការប្រកូតលើផ្នែករូបូត។ នៅឆ្នាំ២០២៤នេះក្រុម FIRST Global Team Cambodiaដែលនឹងប្រកួតនៅប្រទេសក្រិកក្រោមប្រធានបទ “ការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ពេលអនាគត” (Feed the Future)ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤៕







-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


