ព័ត៌មានអន្ដរជាតិ
កម្ពុជា វ៉ាដាច់វៀតណាម និងថៃ ជាប់ក្នុងតារាងចំណាត់ថ្នាក់សណ្ឋាគារល្អបំផុតទាំង១០លើពិភពលោក
ទស្សនាវដ្ដីកម្សាន្តដ៏ល្បីឈ្មោះមួយនៅសហរដ្ឋអាមេរិក Travel+Leisure បានបញ្ចេញនូវបញ្ជីឈ្មោះសណ្ឋាគារចំនួន១០០កន្លែង ដែលល្អដាច់គេបំផុតនៅលើពិភពលោក សម្រាប់ឆ្នាំ២០២៤ ដោយក្នុងនោះមានសណ្ឋាគារចំនួន២ស្ថិតនៅក្នុងប្រទេសកម្ពុជា។

សណ្ឋាគារចំនួន២ របស់កម្ពុជា ដែលមានវត្តមាននៅក្នុងបញ្ជីឈ្មោះសណ្ឋាគារល្អបំផុត មាន សណ្ឋាគារ Park Hyatt Siem Reap ជាប់ចំណាត់ថ្នាក់ទី៤ និងសណ្ឋាគារ Rosewood Phnom Penh ជាប់ចំណាត់ថ្នាក់ទី៣០។ ចំណែកឯប្រទេសក្បែរខាងកម្ពុជា មានដូចជា ថៃ និងវៀតណាម ក៏ជាប់នៅក្នុងបញ្ជីឈ្មោះសណ្ឋាគារល្អជាងគេនេះផងដែរ។ នៅថៃ មានសណ្ឋាគារចំនួន ៥ ដូចជា សណ្ឋាគារ Hyatt Regency Koh Samui ជាប់លេខរៀងទី៤០ សណ្ឋាគារ Mandarin Oreintal ជាប់លេខរៀងទី៤៤ សណ្ឋាគារ Capella Bangkok ជាប់លេខរៀងទី៤៨ សណ្ឋាគារ Four Seasons Hotel Bangkok ជាប់លេខរៀងទី៦៤ និងសណ្ឋាគារ The Standard ជាប់លេខរៀងទី៨១។ ដោយឡែក វៀតណាម មានសណ្ឋាគារចំនួន២ ដែលជាប់ឈ្មោះ មានដូចជា សណ្ឋាគារ Alma Resort Cam Ranh ជាប់លេខរៀងទី៩ និងសណ្ឋាគារ New World Phu Quoc Resort ជាប់លេខរៀងទី៩០។
ការចាត់ចំណាត់ថ្នាក់នេះ ធ្វើឡើងជាប្រចាំឆ្នាំសម្រាប់ផ្ដល់ជូននូវពានរង្វាន់កម្មវិធី World Best Awards ចំពោះសណ្ឋាគារដែលល្អដាច់គេ ដែលមានការបោះឆ្នោតដោយមនុស្សចំនួនជាង ៧០ម៉ឺននាក់នៅលើវិបសាយទស្សនាវដ្ដី Travel+Leisure និងត្រូវបានវាយតម្លៃតាមលក្ខណៈវិនិច្ឆ័យដូចជា គ្រឿងបរិក្ខារ ទីតាំង គុណភាពសេវាកម្ម អាហារ និងតម្លៃ។
ខាងក្រោមនេះ គឺជាការរាយឈ្មោះសណ្ឋាគារចំនួន១០ ល្អដាច់គេបំផុតលើពិភពលោក៖
១. សណ្ឋាគារ The Oberoi Rajvilas នៅឥណ្ឌា
២. សណ្ឋាគារ La Casa de la Playa នៅម៉ិកស៊ិក
៣. សណ្ឋាគារ The Ritz-Carlton នៅកាតា
៤. សណ្ឋាគារ Park Hyatt Siem Reap នៅកម្ពុជា
៥. សណ្ឋាគារ Selman Marrakech នៅម៉ារ៉ុក
៦. សណ្ឋាគារ Gran Hotel Mas d’en Bruno នៅអេស្ប៉ាញ
៧. សណ្ឋាគារ Regent Hong Kong នៅចិន
៨. សណ្ឋាគារ Pendry Newport Beach នៅអាមេរិក
៩. សណ្ឋាគារ Alma Resort Cam Ranh នៅវៀតណាម
១០. សណ្ឋាគារ Waldorf Astoria Maldives Ithaafushi នៅម៉ាល់ឌីវ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


