ព័ត៌មានអន្ដរជាតិ
អាជ្ញាធរឥណ្ឌូណេស៊ីចាប់ជនជាតិឥណ្ឌាបីនាក់ដែលប៉ងនាំគ្រឿងញៀនឆ្លងដែនចូលអូស្រ្តាលីដោយបំពាក់ទង់ជាតិសិង្ហបុរី
ការចេញផ្សាយរបស់សារពត៌មាន CNA នៅថ្ងៃទី១៨ខែកក្កដានេះបានឲ្យដឹងថា អាជ្ញាធរឥណ្ឌូណេស៊ី បានចាប់ជនជាតិឥណ្ឌា៣នាក់ ដើម្បីរារាំងការប៉ុនប៉ងរត់ពន្ធគ្រឿងញៀននៅលើនាវាដែលមានទង់ជាតិសិង្ហបុរីនៅកោះ Riau ។

អាជ្ញាធរឥណ្ឌូណេស៊ីបានរកឃើញថ្នាំញៀនមេតំហ្វេតាមីនគ្រីស្តាល់ប្រហែល១០៦គីឡូក្រាម នៅលើនាវា Legend Aquarius ដែលមានទង់ជាតិសិង្ហបុរី កំពុងឆ្លងកាត់ដែនទឹកនៃកោះ Riau របស់ឥណ្ឌូណេស៊ី មានគោលដៅនាំចូលប្រទេសអូស្រ្តាលី។
ប្រធានទីភ្នាក់ងារជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនឥណ្ឌូណេស៊ី លោក Marthinus Hukom បានឲ្យដឹងថា ជាលទ្ធផលនៃការសហការគ្នារវាងឥណ្ឌូណេស៊ីនិងសិង្ហបុរី និង តាមរយៈការជួយរាយការណ៍ពីសាធារណៈជន ជនជាតិឥណ្ឌាបីនាក់ដែលនៅលើកប៉ាល់នោះត្រូវបានចាប់ខ្លួន។ ជនសង្ស័យទាំងបីមានឈ្មោះជាអក្សរកាត់ថា RN, SD, និង GF ជាមេក្លោងនៅពីក្រោយការប៉ុនប៉ងរត់ពន្ធគ្រឿងញៀននេះ។

ជនសង្ស័យទាំងបីមិនមែនជាសមាជិកនាវិកទេ ប៉ុន្តែពួកគេបានរស់នៅប្រទេសសិង្ហបុរីប្រហែល៦ទៅ៨ឆ្នាំ ហើយពួកគេម្នាក់ៗមានលិខិតបញ្ជាក់ការសិក្សាផ្នែកវិស្វកម្មនាវា។ ពួកគេបានរចនាកន្លែងពិសេសមួយ ដោយដាក់គ្រឿងញៀននៅក្នុងធុងឥន្ធនៈដើម្បីរក្សាទុកថ្នាំញៀន ហើយលាក់នៅក្នុងបន្ទប់ម៉ាស៊ីនលើនាវា។
ការចុះផ្សាយនោះ បានឱ្យដឹងថា ប្រទេសឥណ្ឌូណេស៊ីនឹងធ្វើការជាមួយសមភាគីសិង្ហបុរីរដើម្បីផ្លាស់ប្តូរព័ត៌មាន និងទិន្នន័យ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការអនុវត្ត និងប្រតិបត្តិការរួមគ្នាបន្ថែមទៀត ដើម្បីស៊ើបអង្កេតបន្ថែមលើករណីនេះ។ ការផ្តន្ទាទោសអតិបរមាសម្រាប់ការចោទប្រកាន់ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនខុសច្បាប់គឺត្រូវបានកាត់ទោសប្រហារជីវិត។ នេះយោងតាមច្បាប់ប្រឆាំងគ្រឿងញៀនឆ្នាំ២០០៩របស់ប្រទេសឥណ្ឌូណេស៊ី៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


