កីឡា
Man Utd ប្រជែងជាមួយ Bayern និង Leipzig ដើម្បីកីឡាករ Simons
ក្លិប Manchester United ចូលរួមប្រជែងជាមួយក្លិប Bayern Munich និង RB Leipzig ក្នុងការចុះហត្ថលេខានាំយកខ្សែបម្រើស្លាប កីឡាករ Xavi Simons របស់ក្លិបអ្នកមាន Paris Saint-Germain។

កីឡាករ Xavi Simons ដែលត្រូវបានក្លិប RB Leipzig ខ្ចីជើងរដូវកាលមុន ធ្វើបានយ៉ាងល្អ ក្រោយស៊ុតបញ្ចូលទីបាន៨គ្រាប់ និងបញ្ចូលបាល់ឲ្យមិត្តរួមក្រុមបាន១៣លើក នៅក្នុងក្របខណ្ឌ Bundesliga។ នេះជាហេតុដែលធ្វើឲ្យក្លិប RB Leipzig ចង់ទិញផ្ដាច់ខ្សែបម្រើសញ្ជាតិហុល្លង់ពីក្លិប Paris Saint-Germain។
ក្លិប Bayern Munich ត្រូវបានរាយការណ៍ថា បានចាប់អារម្មណ៍លើ Xavi Simons ប៉ុន្តែថ្មីៗនេះក្លិប Manchester United របស់អង់គ្លេសក៏បានបង្ហាញការចាប់អារម្មណ៍លើកីឡាករវ័យក្មេងសញ្ជាតិហុល្លង់រូបនេះដែរ។

បន្ទាប់ពីនាំយកខ្សែការពារវ័យក្មេង Leny Yoro កាលពីសប្តាហ៍មុន ក្លិប Manchester United ត្រូវបានគេរំពឹងអាចជាបេក្ខភាពឈានមុខក្នុងការនាំយកកីឡាករ Xavi Simons។ មូលហេតុគឺដោយសារគ្រូបង្វឹកក្លិបបិសាចក្រហមលោក Erik ten Hag ជាជនជាតិហុល្លង់ ហើយជំនួយការថ្មីរបស់លោកគឺ Ruud van Nistelrooy ក៏ជាជនជាតិហុល្លង់ ដូច្នេះការបញ្ចុះបញ្ចូលកីឡាករវ័យ២១ឆ្នាំអាចមានភាពងាយស្រួល។
តាមព័ត៌មាន ក្លិបបារាំង PSG បានដាក់តម្លៃលក់ប្រមាណ១០០លានអឺរ៉ូ សម្រាប់ Xavi Simons។ នេះជាតួលេខមួយដែលធ្វើឲ្យក្លិប Bayern Munich និង Leipzig ពិបាកក្នុងការចំណាយ។ កន្លងមក ក្លិប Bayern Munich បានដាក់តម្លៃត្រឹមតែ៧០លានអឺរ៉ូប៉ុណ្ណោះ ប៉ុន្តែពេលនេះ Man Utd ចាប់អារម្មណ៍ដែរ ដូច្នេះអាចមានភាគរយខ្ពស់ក្នុងការចំណាយ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


