Connect with us

សន្តិសុខសង្គម

រដ្ឋបាលខណ្ឌដូនពេញ ជួសជុល និងបង្កើតជាប្រព័ន្ធលូមេមួយខ្សែដើម្បីបញ្ចៀសការជន់លិចសង្កាត់ចំនួន៤

បានផុស

នៅ

រដ្ឋបាលខណ្ឌដូនពេញ បន្តការងារជួសជុលស្ថាបនាប្រព័ន្ធលូមួយខ្សែឲ្យក្លាយជាប្រព័ន្ធលូមេដើម្បីបញ្ចៀសការជន​លិច​លើមូលដ្ឋានសង្កាត់ចំនួន៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នី សាមិត្ត ប្រធានការិយាល័យសាធារណៈការខណ្ឌ បានប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៣កក្កដានេះថា កំណាត់ផ្លូវលេខ១៩ កែងផ្លូវ១០៨ រហូតទៅដល់ផ្លូវលេខ១៩ កែងផ្លូវ១៤៨ បានដាក់បន្ថែមប្រព័ន្ធលូថ្មីដែលមានទំហំមុខកាត់ ១ម៉ែត្រ និងប្រវែងសងខាងផ្លូវចំនួន ៥២៧ម៉ែត្រ។ ប្រធានការិយាល័យសាធារណៈការខណ្ឌបន្តទៀតថា ចំពោះការដាក់បន្ថែមប្រព័ន្ធលូនេះ គឺដើម្បីបង្កើតជាលូមេ ដែលអាចជួយដោះស្រាយកាត់បន្ថយបញ្ហាជនលិចដោយជំនន់ទឹកភ្លៀង នៅតាមផ្លូវតូចៗ ក្នុងសង្កាត់ចំនួន០៤ ដែលធ្លាប់មានការលិចលង់ពីជំនន់ទឹកភ្លៀងកាលពីកន្លងទៅ។

បន្ថែមពីនេះ ក្រោយអាជ្ញាធរបានចុះកាយផ្លូវដាក់ប្រព័ន្ធលូបន្ថែមជួយសម្រួលបញ្ចៀសទឹកភ្លៀងជន់លិចនៅលើផ្លូវ ប្រជាពលរដ្ឋរស់នៅកំណាត់ផ្លូវេលខ ១៩ បានសម្តែងក្តីរីករាយ រួមជាមួយពាក្យអរគុណទៅដល់អាជ្ញាធរ ដែលតែងគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន៕

អត្ថបទ និងរូបភាព៖ ម៉េង និង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម