ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ជំរុញឲ្យចិនដើរតួនាទីមានប្រយោជន៍ចំពោះសន្តិសុខសកល ក្រោយកិច្ចព្រមព្រៀងរុស្ស៊ី-កូរ៉េខាងជើង
រដ្ឋមន្ត្រីការបទេសអ៊ុយក្រែន លោក Dmytro Kuleba បានបង្ហាញក្ដីសង្ឃឹមថា ប្រទេសចិននឹងបំពេញតួនាទីដែលមានប្រយោជន៍ចំពោះសន្តិសុខក្នុងតំបន់ និងសកលលោក បន្ទាប់ពីមានការចុះកិច្ចព្រមព្រៀងកាលពីខែមិថុនាកន្លងទៅរវាងរុស្ស៊ី និងកូរ៉េខាងជើង ដែលស្ដីពីការជួយគ្នាទៅវិញទៅមកក្នុងព្រឹត្តិការណ៍សង្គ្រាមជាមួយប្រទេសណាមួយ។

ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃនៅក្រុងប៉េកាំងតបតាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបទេសចិន, លោក Kuleba បានប្រាប់សារព័ត៌មាន South China Morning Post ថា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរុស្ស៊ី-កូរ៉េខាងជើង បានគំរាមកំហែង និងរំខានដល់តុល្យភាពសន្តិសុខនៅក្នុងតំបន់។
លោក Kuleba បាននិយាយថា៖ “យើងក៏សង្ឃឹមផងដែរថា សាធារណរដ្ឋប្រជាមានិតចិន នឹងដើរតួនាទីដ៏មានប្រយោជន៍ ក្នុងការយកឈ្នះលើបញ្ហាប្រឈមចំពោះសន្តិសុខក្នុងតំបន់ និងពិភពលោក ដែលកំពុងតែកើនឡើងនៅពេលដែលរុស្ស៊ី និងកូរ៉េខាងជើង ពង្រីកកិច្ចសហប្រតិបត្តិការយោធារបស់ពួកគេ”។
ពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងរវាងរុស្ស៊ី-កូរ៉េខាងជើងនេះដែរ សហរដ្ឋអាមេរិកធ្លាប់បានព្រមានក្រុងព្យុងយ៉ាងមិនឲ្យចូលរួមជាមួយកងទ័ពក្រុងមូស្គូនៅក្នុងសង្គ្រាមអ៊ុយក្រែននោះឡើយ បើមិនដូច្នោះទេ កងទ័ពកូរ៉េខាងជើងនឹងក្លាយជា “អ្នកពាំងគ្រាប់ជំនួសគេ” នៅលើសមរភូមិមិនខាន។
យ៉ាងណា លោក Kuleba បានឲ្យដឹងថា មកទល់នឹងពេលនេះ នៅមិនទាន់ឃើញមានវត្តមានរបស់កងទ័ពកូរ៉េខាងជើងនៅលើទឹកដីអ៊ុយក្រែននៅឡើយទេ។ ទោះជាបែបនេះក្ដី លោក Kuleba ថា អ៊ុយក្រែន ព្រមទាំងសម្ព័ន្ធមិត្តរបស់ខ្លួន នឹងនៅតែបន្តឃ្លាំមើលលើរឿងនេះបន្ថែមទៀត។
គួររំឭកថា រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន កំពុងធ្វើទស្សនកិច្ចនៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៦ ខែកក្កដា ហើយវាជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោក គិតចាប់តាំងពីផ្ទុះសង្រ្គាមកាលពីឆ្នាំ២០២២កន្លងទៅ។ កិច្ចពិភាក្សាក្នុងដំណើរទស្សនកិច្ចនេះ នឹងផ្តោតសំខាន់លើការស្វែងរកវិធីបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែន និងតួនាទីរបស់ចិនដែលអាចធ្វើទៅបានក្នុងការឈានដល់ដំណោះស្រាយមួយប្រកបដោយចីរភាព និងយុត្តិធម៌។
ទាក់ទិននឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន មហាយក្សចិនធ្លាប់បានប្រកាសថា ខ្លួនជាភាគីអព្យាក្រឹតក្នុងសង្គ្រាម។ ប៉ុន្តែការលើកឡើងនេះ ត្រូវបានបណ្ដាប្រទេសមួយចំនួនជាពិសេសសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិក បង្ហាញការមិនជឿទុកចិត្តលើការអះអាងនេះទេ ដោយយល់ថា ចិនបានផ្ដល់នូវការគាំទ្រផ្នែកសេដ្ឋកិច្ចឲ្យរុស្ស៊ីចំពេលប្រទេសមួយនេះកំពុងស្ថិតនៅក្រោមទណ្ឌកម្មអន្តរជាតិ ហើយមួយវិញទៀត ចិនក៏មិនបានធ្វើការថ្កោលទោសចំពោះការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


