Connect with us

សន្តិសុខសង្គម

ពលរដ្ឋសំណូមពរអាជ្ញាធរពាក់ព័ន្ធជួយជួសជុល ផ្លូវលេខ៦០៨ឡើងវិញ

បានផុស

នៅ

ផ្លូវលេខ៦០៨ ចាប់ពីអតីតរង្វង់មូលទួលគោក រហូតដល់ផ្លូវលេខ៥៩៨ ក្នុងមូលដ្ឋានសង្កាត់បឹងកក់២ ខណ្ឌទួលគោក កំពុងមានការខូខាត និងបាត់បង់សណ្ដាប់ធ្នាប់ដោយសារការប្រកបអាជីវកម្មរំលោភដងផ្លូវ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពលរដ្ឋអ្នករស់នៅតំបន់នោះបានលើកឡើងថា ដំបូងឡើយផ្លូវនេះខូចខាតបន្តិចបន្តួចតែប៉ុណ្ណោះ រហូតដល់បច្ចុប្បន្ន ខូចខាតជាច្រើនកន្លែង ដែលធ្វើឲ្យអ្នកធ្វើដំណើរឆ្លងកាត់ផ្លួវនេះជួបការលំបាក ហើយថែមទាំងមានពលរដ្ឋ និងអាជីវករមួយចំនួនយករថយន្ដមកចតអមសងខាងផ្លូវ ក៏ដូចជាដាល់តាំងរបស់របរលក់ដូររំលោភដងផ្លូវបង្កភាពអាណាធិបតេយ្យ បាត់បង់សណ្ដាប់ធ្នាប់ និងអាចបង្កជាគ្រោះថ្នាក់ជាយថាហេតុ។

លោក វ៉ាន សារ៉េត ចៅសង្កាត់បឹងកក់២ ប្រាប់ កម្ពុជាថ្មី នៅព្រឹកថ្ងៃទី២៥កក្កដានេះថា ពាក់ព័ន្ធផ្លូវដែលរងការខូចខាតចាប់ពីផ្លូវលេខ៦០៨ រហូតទៅដល់រង្វង់មូលទួលគោកចាស់នេះ លោកបានរាយការណ៍ទៅការិយាល័យសារធារណៈការខណ្ឌរួចរាល់ហើយ ប៉ុន្តែលោកពុំទាន់ដឹងថា ខាងសារធារណៈការខណ្ឌ នឹងចាប់ផ្តើមជួសជុលនៅពេលណាអោយប្រាកដនោះឡើយ។

ពលរដ្ឋសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជួយសម្របសម្រួលជួយជួសជុលផ្លូវខូចដើម្បីឲ្យអ្នកធ្វើដំណើរងាយស្រួលធ្វើដំណើរឡើងវិញផង៕

អត្ថបទ និងរូបភាព៖ ម៉េង និង រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម