ព័ត៌មានជាតិ
ព្រលានយន្តហោះនៅបារាំងបិទ និងជម្លៀសមនុស្សចេញ ដោយសារដំណឹងនៃការបង្កៃគ្រាប់បែក
អ្នកដំណើរនៅព្រលានយន្តហោះ Basel-Mulhouse EuroAirport នៅក្បែរព្រំដែនស្វីស-បារាំងត្រូវបានជម្លៀសចេញយ៉ាងប្រញាប់ប្រញាល់ ក្រោយមានការជូនដំណឹងពីការបង្កៃគ្រាប់បែក។
ហេតុការណ៍នេះ កើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយមានការបំផ្លិចបំផ្លាញខ្សែរថភ្លើងតភ្ជាប់ទីក្រុងជាច្រើនប៉ះពាល់អ្នកដំណើរប្រមាណ៨០ម៉ឺននាក់ នៅប្រទេសបារាំង មុនពេលដែលប្រទេសបារាំងរៀបចំបើកព្រឹត្តិការណ៍កីឡាអូឡាំពិកនៅថ្ងៃនេះ។

ស្ថានីយអ្នកដំណើរនៃអាកាសយានដ្ឋាន Basel-Mulhouse ត្រូវបានជម្លៀសចេញនៅព្រឹកថ្ងៃសុក្រ ហើយជើងហោះហើរទាំងអស់ត្រូវបានផ្អាក។ គេហទំព័ររបស់អាកាសយានដ្ឋាន Basel-Mulhouse EuroAirport បានបង្ហោះព័ត៌មានដែលមានខ្លឹមសារថា៖«សម្រាប់ហេតុផលសុវត្ថិភាព ស្ថានីយអ្នកដំណើរត្រូវតែជម្លៀសចេញ ហើយបច្ចុប្បន្នត្រូវបានបិទ»។
ទោះបីយ៉ាងណា គេហទំព័រអាកាសយានដ្ឋានដដែល បានបង្ហោះសារឡើងវិញ ដោយអះអាងពីការបើកដំណើរការឡើងវិញ។
ហេតុការណ៍នេះកើតឡើងចំពេលមានភាពចលាចលនៃការប្រកួតកីឡាអូឡាំពិក បន្ទាប់ពីកាលពីយប់មិញ ដោយនៅសល់តែប៉ុន្មានម៉ោងទៀតប៉ុណ្ណោះ មុនពេលការដង្ហែរបើកកីឡាអូឡាំពិកនៅលើដងទន្លេ Seine៕
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


