ព័ត៌មានអន្ដរជាតិ
អាមេរិកពន្យារពេលសម្រេចចិត្តដាក់វៀតណាម ថាជាប្រទេសសេដ្ឋកិច្ចទីផ្សារ
ក្រសួងពាណិជ្ជកម្មអាមេរិក បានពន្យារពេលការសម្រេចចិត្តលើការដំឡើងងារសម្រាប់វៀតណាម ថាជាប្រទេសប្រើប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ដោយសារការរំខានផ្នែកព័ត៌មានវិទ្យា (IT) ក្រោមបញ្ហារបស់ក្រុមហ៊ុនសុសវែរ CrowdStrike កាលពីពេលថ្មីៗ។ នេះបើតាមការចុះផ្សាយរបស់កាសែត Viet Nam News កាលពីថ្ងៃសុក្រ។

ការកំណត់ងារសេដ្ឋកិច្ចទីផ្សាររបស់វៀតណាម ដែលអាចជំរុញការនាំចេញរបស់ប្រទេសនេះ រំពឹងថានឹងប្រកាសឡើងនៅថ្ងៃទី ២ ខែសីហា វិញ ដើម្បីផ្តល់ពេលវេលាដល់ភាគីពាក់ព័ន្ធក្នុងការរៀបចំបង្ហើយកិច្ចការដែលនៅសល់ បង្កពីបញ្ហា IT។
ងារថ្មី ដែលទទួលបានការគាំទ្រពីក្រុមហ៊ុនលក់រាយ និងក្រុមធុរកិច្ច នឹងជួញកាត់បន្ថយពន្ធប្រឆាំងការលក់បង្ខូចថ្លៃដែលអាមេរិកដាក់លើការនាំចូលពីវៀតណាម។

គួរគូសបញ្ជាក់ថា បច្ចុប្បន្ននេះ វៀតណាមត្រូវបានចាត់ថ្នាក់ថាជាប្រទេសដែលប្រើប្រព័ន្ធសេដ្ឋកិច្ចក្រៅទីផ្សារ ដោយសារតែរដ្ឋនៅតែដើរតួសំខាន់ក្នុងដំណើរការសេដ្ឋកិច្ច។
ក្នុងខែកញ្ញា ឆ្នាំមុន វៀតណាម និងអាមេរិក បានលើកកម្ពស់ទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ទៅវៀតណាម។ កាលនោះ លោក បៃដិន បានកោតសរសើរចំពោះវឌ្ឍនភាពដ៏សំខាន់របស់វៀតណាមក្នុងការអនុវត្តកំណែទម្រង់សេដ្ឋកិច្ចផ្អែកលើទីផ្សារ ហើយបានសម្តែងនូវឆន្ទៈក្នុងការចូលរួមជាមួយវៀតណាម ដើម្បីផ្លាស់ប្តូរប្រទេសនេះទៅកាន់សេដ្ឋកិច្ចទីផ្សារ៕
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


