ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ទឹកល្អក់២ បន្តផ្លាស់ប្ដូរប្រព័ន្ធលូចាស់ក្នុងមូលដ្ឋាន
អាជ្ញាធរសង្កាត់ទឹកល្អក់២ បានយកចិត្តទុកដាក់ធើ្វការផ្លាស់ប្ដូរប្រព័ន្ធលូចាស់ៗក្នុងមូលដ្ឋាន ដើម្បីរំដោះទឹកភ្លៀងក្នុងរដូវវស្សា និងបញ្ចៀសការជន់លិចទឹកដក់លើផ្លូវ។

ជាក់ស្តែង នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៤ នៅត្រង់ចំណុចផ្លូវលេខ១៤៦ កែងផ្លូវ២៥៧ រហូតដល់ផ្លូវលេខ១៤៦ កែង ២៥៩ ស្ថិតក្នុងសង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ បានកំពុងកាយផ្លូវ ដើម្បីផ្លាស់ប្តូរប្រព័ន្ធលូចាស់ ដាក់ លូថ្មី។
លោក សូ ជា ចៅសង្កាត់ទឹកល្អក់២ បានផ្ដល់បទសម្ភាសន៍តាមទូរស័ព្ទជាមួយកម្ពុជាថ្មី ថា គម្រោងអភិវឌ្ឍន៍នេះមានប្រវែង២៥០ម៉ែត្រ។ ប៉ុន្តែកាលពីគម្រោងអភិវឌ្ឍន៍ឆ្នាំ២០២៣ ខាងសង្កាត់បានធើ្វការផ្លាស់ប្ដូររួចប្រវែង៤០ម៉ែត្រ ដោយថវិកាមានកំណត់ទើបផ្អាកការផ្លាស់ប្ដូរជាបណ្តោះអាស្នន។ រហូតដល់ឆ្នាំ២០២៤ ទើបរដ្ឋបាលសង្កាត់ទឹកល្អក់ទី២ បានទទួលកញ្ចប់ថវិកាសម្រាប់អភិវឌ្ឍន៍បន្តនូវគម្រោងដែលសេសសល់ មានប្រវែងជាង២០០ម៉ែត្រ។

លោកចៅសង្កាត់ បន្តថា ចំពោះប្រព័ន្ធលូចាស់មានទំហំតូចគ្មានស្តង់ដានោះទេ ទើបអាជ្ញាធរធ្វើការផ្លាស់ប្តូរប្រព័ន្ធលូ ដាក់ទំហំ៦តឹក ឱ្យត្រូវតាមស្តង់ដា។
លោកស្រី ណារី តំណាងពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានសម្តែងអារម្មណ៍ត្រេកអរនៅពេលអាជ្ញាធរយកចិត្តទុកដាក់ធ្វើការស្តារលូចាស់ៗ ដាក់ប្រព័ន្ធលូថ្មីជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ដោយកន្លងទៅ រាល់មានភ្លៀងធ្លាក់ កំណាត់ផ្លូវ១៤៦ នេះ តែងមានដក់ទឹក អមសងខាងផ្លូវ ដែលធ្វើឱ្យអ្នករស់នៅ ក៏ដូចជាអ្នកធ្វើដំណើរពិបាកតែម្តង។
តែយ៉ាងណា អាជ្ញាធរ បានស្នើសុំទៅប្រជាពលរដ្ឋ មេត្តាយោគយល់ចំពោះការដ្ឋានកំពុងសាងសង់ និងដាក់លូដែលមានការប៉ះពាល់ ហើយក៏សំណូមពរប្រជាពលរដ្ឋ ត្រូវវេចខ្ចប់សំរាមដាក់ឱ្យបានត្រឹមត្រូវ ជៀសវាងពេលមានភ្លៀងធ្លាក់សំរាមហូរចូលក្នុងប្រព័ន្ធលូបង្កការកកស្ទះលំហូទឹក៕ អត្ថបទ៖ រដ្ឋា


-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


