ព័ត៌មានជាតិ
ពលរដ្ឋ ថា អាជ្ញាធរកាយផ្លូវដាក់លូជាង១០ថ្ងៃហើយ តែលូមិនទាន់មានគម្រប
ផ្លូវបេតុងមួយខ្សែប្រវែងប្រហែល២០០ម៉ែត្រ ស្ថិតនៅក្នុងភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានអាជ្ញាធរ កាយដាក់ប្រព័ន្ធលូ ដេីម្បីបញ្ចៀសការជន់លិច នៅរដូវវស្សា អស់រយៈពេលជាង១០ថ្ងៃមកហេីយ ដោយលូមិនទាន់មានគម្របត្រឹមត្រូវ ផ្លូវមិនទាន់ឈូសឆាយឱ្យស្អាតឡេីងវិញទុកឱ្យមេម៉ាយចោល ខ្លាចតែថ្ងៃណាមួយបង្កគ្រោះថ្នាក់ផ្សេងៗ។

លោក ប៊ុន ស៊ុន្ធី ប្រជាលរដ្ឋដែលរស់នៅទីនោះ បានលេីកឡេីងថា ការជួសជុលកាយដាក់ប្រព័ន្ធលូ ដេីម្បីបញ្ជៀសទឹកជំនន់នារដូវវស្សា ប្រជាពលរដ្ឋទាំងអស់សាទរ និងរីករាយជាខ្លាំង ពីព្រោះតំបន់នោះឱ្យតែភ្លៀងមកម្តងៗតែងតែជន់លិចទឹកត្រឹមក្បាលជង្គន់ពិបាកក្នុងការធ្វេីដំណេីរក៏ដូចជាប្រកបរបរផ្សេងៗ។ ប៉ុន្តែអ្វីដែលធ្វេីឱ្យពួកគាត់មានការបារម្ភនោះគឺថា ក្រោយពីកាយផ្លូវដាក់ប្រព័ន្ធលូរួចហេីយជាង១០ថ្ងៃមកហេីយ អាជ្ញាធរមិនទាន់រៀបចំដាក់គម្របលូនិងឈូសឆាយផ្លូវឱ្យស្អាតនិងត្រឹមត្រូវពិបាកដល់ពលរដ្ឋក្នុងការធ្វេីដំណេីរទុកចោលបែបនេះ តេីមកពីមូលហេតុអ្វី?

ដូច្នេះ ទេីបពួកគាត់សំណូមពរដល់អាជ្ញាធរ ពាក់ពន្ធ័មេត្តាជួយពន្លឿនក្នុងការធ្វេីគម្របគ្របលូ (រឺហ្គ័រ) និងលប់ផ្លូវ ចាក់បេតុងឡេីងវិញផង ដេីម្បីការពារគ្រោះថ្នាក់ ណាមួយពេលដែលផ្លូវលិចទឹកម្តងៗ។
ជំវិញករណីខាងលេីនេះ ក្រុមការងារយេីងបានទាក់ទងទៅលោក តាន់ ណាវិន ចៅសង្កាត់ទឹកថ្លា ដោយលោកបានបញ្ជាក់ថា លោកបានជួបជាមួយមេភូមិ និងថៅកែម៉ៅការរួចរាល់ហេីយ នឹងជំរុញឱ្យក្រុមជាងចាក់រឺហ្គ័រមាត់លូឱ្យហេីយក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃ រួចនឹងចាក់ថ្មមិចជាបន្ទាន់បង្ហាប់រយៈពេល២ថ្ងៃទៀត និងបន្តចាក់បេតុងតែម្តង៕
ដោយ៖សុខា

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


