ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ភ្លេីងឆេះរទេះ ដាក់គ្រឿងចក្រឈូសឆាយផ្លូវ២ខ្សែនិងរៀបចំដាក់ប្រព័ន្ធលូចាក់បេតុងឆ្អឹងដែក
ភ្នំពេញ ៖ ផ្លូវលំចំនួន២ខ្សែ ដែលរងនូវការខូចខាត ប៉ះពាល់ដល់ការធ្វេីដំណេីរ ក៏ដូចជាប្រកបរបរចិញ្ចឹមជីវិតដល់បងប្អូនប្រជាពលរដ្ឋ ដោយមានការយកចិត្តទុកដាក់ពីអាជ្ញាធរ នៅល្ងាចថ្ងៃទី១២ ខែ ធ្នូ ឆ្នាំ២០២៤នេះ ដឹកនាំដោយលោក សុិន វុទ្ធី ជាចៅសង្កាត់ភ្លេីងឆេះរទេះ លោកមេភូមិ បានដាក់គ្រឿងចក្រឈូសឆាយសម្រួលនិងបានដាក់ប្រព័ន្ធលូថ្មី រួចនឹងចាក់ជាផ្លូវបេតុងឆ្អឹងដែក ជៀសវាងការជន់លិចដោយជំនន់ទឹកភ្លៀងនារដូវវស្សា។

លោក សុិន វុទ្ធី ចៅសង្កាត់ភ្លេីងឆេះរទេះបានឱ្យដឹងថា ដោយឃេីញថា ផ្លូវចំនួន២ខ្សែ ដែលស្ថិតនៅភូមិភ្លើងឆេះរទេះលិច រងនូវការខូចខាតដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាជង្ហុក សំបុកមាត់ ពិបាកដល់បងប្អូនប្រជាពលរដ្ឋធ្វេីដំណេីរក៏ដូចខាតការប្រកបរបរចិញ្ចឹមជីវិតទេីបលោក ដាក់គ្រឿងចក្រឈូសឆាយពង្រៀបសម្រួលនិងកាយដីដាក់ប្រព័ន្ធលូថ្មី រួចនិងចាក់ផ្លូវបេតុងឆ្អឹងដែក ជៀសវាងការជន់លិចទៀតនារដូវរស្សា។

លោកចៅសង្កាត់បានបន្តទៀតថា ផ្លូវដែលឈូសឆាយនិងដាក់ប្រព័ន្ធលូខាងលេីចំនួន២ខ្សែ ស្ថិតនៅភូមិភ្លេីងឆេះរទេះលិច សង្កាត់ភ្លេីងឆេះរទេះ ខណ្ឌកំបូល រាជធានភ្នំពេញ ដោយខ្សែទី១ មានទទឹង៥ម៉ែត្រ បណ្តាយ១០២ម៉ែត្រ។

ខ្សែទី២ ទទឹង៥ម៉ែត្រ បណ្តាយ១៣០ ម៉ែត្រ សរុបទាំង២ខ្សែ៥ម៉ែត្រ បណ្តាយ២៣២ម៉ែត្រ ដោយប្រេីប្រាស់ថវិកាមូលនិធិអភិវឌ្ឍន៍សង្កាត់ឆ្នាំ២០២៤។

ជាមួយគ្នានោះផងដែរ អាជ្ញាធរសំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងមូលដ្ឋាន មេត្តជួយថែរក្សា ទុកដាក់សំរាម និង វេចខ្ចប់ឱ្យបានត្រឹមត្រូវ ជៀសវាសបោះចោលគ្មានសណ្តាប់ធ្នាប់ បង្កផលប៉ះពាល់ដល់បរិស្ថាន ហេីយចូលប្រព័ន្ធលូ បង្កការកកស្ទះចរន្តទឹក៕
ដោយ ៖ សុខា




-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


