ព័ត៌មានជាតិ
អភិបាលខេត្ត និងតំណាងរាស្ត្រស្វាយរៀង ចុះដឹកនាំដាក់លូរំដោះទឹកដល់អតីតយុទ្ធជន និវត្តន៍ជន នៅស្រុករមាសហែក
លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងលោកស្រី ដួង វណ្ណា តំណាងរាស្ត្រមណ្ឌលស្វាយរៀង បានចុះពិនិត្យវឌ្ឍនភាពនៃការជីកប្រឡាយ និងការរៀបចំដាក់ប្រព័ន្ធលូរំដោះទឹក ជូនដល់គ្រួសារអតីតយុទ្ធជន និវត្តន៍ជនផ្ទះ៤០០ខ្នង នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ នេះ។

អភិបាលខេត្តស្វាយរៀង លោក ប៉េង ពោធិ៍សា បានឱ្យដឹងថា ជារៀងរាល់ឆ្នាំនារដូវភ្លៀងធ្លាក់ ប្រជាពលរដ្ឋទូទៅចាប់ផ្តើមកើតមានកង្វល់ ព្រោះពេលខ្លះពួកគាត់ត្រូវខកខាន ឬយឺតយ៉ាវការងារ ដោយសារឧបសគ្គភ្លៀងធ្លាក់។ អ្វីដែលកាន់តែពិបាកនោះ គឺក្រោយពេលរាំង ក្នុងតំបន់មួយចំនួន ត្រូវស្ទះប្រឡាយ ធ្វើឱ្យទឹកលិចផ្លូវ និងប៉ះពាល់ដល់ផលដំណាំថែមទៀត។
លោកអភិបាលខេត្ត បញ្ជាក់ថា ចំពោះបញ្ហាលិចលង់ភូមិឋានប្រជាពលរដ្ឋនៅតំបន់នេះ ជាកង្វល់របស់អាជ្ញាធរ ដូច្នេះ មន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នារិះរកឱ្យអស់គ្រប់មធ្យោបាយ ធ្វើយ៉ាងណានាំទឹកឱ្យអស់ចេញពីតំបន់ទំនាប នោះការលិចលង់នឹងអាចដោះស្រាយបាន។ លោកថា នៅចំពោះមុខ ត្រូវដាក់លូបន្ថែម ស្តារ កាយប្រឡាយទឹកហូរ ឱ្យបានលឿន និងមួយផ្នែកទៀតត្រូវស្តារ និងកាយប្រឡាយទឹកនេះ ឱ្យហូរទៅប្រឡាយខាងក្រោម ដើម្បីឱ្យទឹកហូរលឿន។

សម្រាប់ការរៀបចំដាក់ប្រពន្ធលូរំដោះទឹក ជូនដល់គ្រួសារអតីតយុទ្ធជន និវត្តន៍ជនផ្ទះ ៤០០ខ្នងនេះ គឺក្រោមការជួយឧបត្ថម្ភគាំទ្រថវិកាពី សម្តេច ម៉ែន សំអន លោក វង សូត អនុប្រធានទី២រដ្ឋសភា លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជារកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក និងលោក ហុង វិណុល មេបញ្ជាររងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុករមាសហែក៕



អត្ថបត៖ ភក្ដី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


