Connect with us

កីឡា

អត្តពលិក​អ៊ីស្រាអែលត្រូវ​បាន​គំរាម​សម្លាប់ ក្នុងអូឡាំពិក២០២៤

បានផុស

នៅ

ការិយាល័យរដ្ឋអាជ្ញាទីក្រុងប៉ារីសបានបើកការស៊ើបអង្កេតដើម្បីរកឱ្យឃើញថាតើការគំរាមកំហែងមកពីណា? ការគំរាមកំហែងនេះត្រូវបានធ្វើឡើងតាមអ៉ីមែល ដែលឈានដល់គណៈប្រតិភូអូឡាំពិកអ៊ីស្រាអែល។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង លោក Gerald Darmanin បានរាយការណ៍ពីការពិតនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បច្ចុប្បន្នទីក្រុងប៉ារីសកំពុងស្ថិតក្នុងភាពរំជើបរំជួលនៃព្រឹត្តិការណ៍កីឡាអូឡាំពិក ប៉ុន្តែវាក៏ប្រឈម​នឹងវិធានការសន្តិសុខដែលត្រូវបានបង្កើតឡើងដើម្បីធានាសុវត្ថិភាពពេញមួយព្រឹត្តិការណ៍។ វិធានការទាំងនេះត្រូវបានបង្ហាញឱ្យឃើញជាពិសេសក្នុងអំឡុងពេលពិធីបើក ហើយនឹងនៅតែមាន រហូតដល់ការប្រកួតបញ្ចប់នៅថ្ងៃទី១១ ខែសីហា។

ដើម្បីការពារកន្លែងប្រកួតកីឡាអូឡាំពិក ភូមិអូឡាំពិក និងតំបន់ទេសចរណ៍សំខាន់ៗ បុគ្គលិកយោធាប្រហែល ១៨,០០០នាក់ ត្រូវបានដាក់ពង្រាយ រួមជាមួយនឹងកម្លាំងប៉ូលិសបន្ថែម។ កិច្ចខិតខំប្រឹងប្រែងផ្នែកសន្តិសុខបានពង្រីកលើសពីការការពាររាងកាយ ដើម្បីរួមបញ្ចូលសន្តិសុខតាមអ៊ីនធឺណិត។ ជាឧទាហរណ៍ គណៈប្រតិភូអ៊ីស្រាអែលបានរាយការណ៍ថា បានទទួលអ៊ីមែលគំរាមកំហែងសំដៅទៅលើអត្តពលិក ៣នាក់របស់ខ្លួន។

សម្រាប់ពេលនេះមិនទាន់មានការទាក់ទងនឹងការគំរាមកំហែងមកពីណាទេ។ អង្គភាពឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតរបស់ប៉ូលិសកំពុងព្យាយាមលុបទិន្នន័យដែលបានផ្សព្វផ្សាយទាំងនេះចេញពីបណ្តាញសង្គម។ 

បារាំងបានត្រៀមការរៀបចំពិសេសមួយដើម្បីការពារគណៈប្រតិភូអ៊ីស្រាអែល ដោយសារតែស្ថានការណ៍នៅហ្គាហ្សា។ អំពើហិង្សានៅទីនោះ និងប្រតិកម្មជុំវិញពិភពលោកមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយជារៀងរាល់ថ្ងៃ។ រឿងដដែលនេះកំពុងកើតឡើងនៅក្នុងព្រឹត្តិការណ៍អូឡាំពិក។

នៅក្នុងពិធីបើក អ្នកកាន់ទង់ជាតិរបស់ប៉ាឡេស្ទីន កីឡាករ Waseem Abu Sal បានពាក់អាវយឺតដែលមានពណ៌នាអំពីកុមារដែលត្រូវបានទម្លាក់គ្រាប់បែកនៅក្នុងប្រទេសរបស់ខ្លួន។ រឿងស្រដៀងនេះ អ៊ីរ៉ាក់ ក៏បានស្នើសុំមិនឱ្យទង់ជាតិរបស់អ៊ីស្រាអែល នៅក្នុងព្រឹត្តិការណ៍កីឡាជាមួយនឹងទង់ជាតិរបស់ខ្លួនផងដែរ ប៉ុន្តែសំណើនេះត្រូវបានបដិសេធ៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Inside The Games

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម