ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់ជិត២០នាក់ហើយនៅវៀតណាម ដោយសារគ្រោះទឹកជំនន់
នៅក្នុងខែកក្កដាឆ្នាំ២០២៤ គ្រោះទឹកជំនន់និងការបាក់ដី បានបណ្ដាលឲ្យមានមនុស្សស្លាប់យ៉ាងហោចណាស់ចំនួន១៨នាក់នៅតាមតំបន់ភាគខាងជើងប្រទេសវៀតណាម ខណៈមានការព្យាករថានឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅចន្លោះពីថ្ងៃចន្ទរហូតដល់ថ្ងៃពុធដើមសប្ដាហ៍នេះ។

ទឹកជំនន់ពីតំបន់ភ្នំភាគខាងជើងប្រទេសវៀតណាម បានហូរចាក់មកដល់ច្រាំងទន្លេតំបន់ជាយក្រុងរដ្ឋធានីហាណូយ បណ្ដាលឲ្យការជន់លិចផ្ទះសម្បែងប្រជាជនជាច្រើនខ្នង។ អស់រយៈពេល១សប្ដាហ៍កន្លងមក អ្នកភូមិ Ben Voi ប្រហែល៥០០នាក់ ត្រូវធ្វើដំណើរតាមទូក ក្រោយពីផ្លូវថ្នល់របស់ពួកគេត្រូវបានជន់លិចនៅក្រោមទឹក។
លោកស្រី Tran Thi Ly ដែលជាអាជីវករមួយរូបនៅភូមិ Ben Voi បានប្រាប់សារព័ត៌មាន AFP កាលពីថ្ងៃអាទិត្យថា៖ «ខ្ញុំមិនអាចទៅណាបានទេ ហើយអ្នកជិតខាងពិបាកចូលមកដល់តូបរបស់ខ្ញុំដើម្បីទិញអីវ៉ាន់»។ ផ្ទះរបស់លោកស្រី Ly បានលិចជិតត្រឹមក្បាលជង្គង់ ហើយគ្រឿងសង្ហារិមរបស់លោកស្រីត្រូវរងការខូចខាតដោយសារទឹកជំនន់។ ចំណែកលោក Hoang Van Su អាយុ៥១ឆ្នាំ ដែលជាអ្នកភូមិម្នាក់ទៀត បាននិយាយថា៖ «យើងកំពុងធ្វើដំណើរតាមទូក។ យើងពិបាករកកន្លែងដែលស្ងួត ដើម្បីកិនស្រូវធ្វើអាហារប្រចាំថ្ងៃ»។ បន្ថែមពីនេះ លោក Su បានឲ្យដឹងថា ទឹកជំនន់នៅកន្លែងខ្លះក្នុងភូមិមានកម្ពស់ដល់ទៅ១,៥ម៉ែត្រឯណោះ។
អាជ្ញាធរក្នុងតំបន់ បានប្រាប់ថា ភូមិ Ben Voi ដែលមានចម្ងាយប្រមាណ៤០គីឡូម៉ែត្រពីហាណូយ គឺជាតំបន់ទំនាប ងាយរងគ្រោះដោយសារទឹកជំនន់ ក្រោយពីមានភ្លៀងធ្លាក់ខ្លាំង ដោយក្នុង១ឆ្នាំនៅទីនោះជាធម្មតាលិចរយៈពេល២ទៅ៣ថ្ងៃ។ កាលពីឆ្នាំ២០២៣ ភូមិ Ben Voi ក៏ធ្លាប់លិចម្ដងដែរ ក្រោយពេលមានការបើកបង្ហូរទឹកចេញពីទំនប់វារីអគ្គិសនី Hoa Binh ក្នុងខេត្តដែលនៅក្បែរនោះ។
សូមបញ្ជាក់ថា គ្រោះធម្មជាតិបានធ្វើឲ្យមនុស្សចំនួន ១៦៩នាក់បាត់បង់ជីវិត ឬបាត់ខ្លួននៅវៀតណាមកាលពីឆ្នាំ២០២៣៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


