ព័ត៌មានអន្ដរជាតិ
ខេត្តថៃ ជាប់ព្រំដែនកម្ពុជា បិទសាលារៀន ព្រោះទឹកជំនន់ធ្ងន់ធ្ងរ
ដោយសារតែស្ថានភាពគ្រោះទឹកជំនន់ មើលទៅហាក់ដូចជាមានគ្រោះថ្នាក់ ខេត្ត Trat នៃប្រទេសថៃ ដែលជាខេត្តព្រំដែនជាប់ប្រទេសកម្ពុជា បានសម្រេចបិទសាលារៀនមួយចំនួន ដើម្បីបង្ការគ្រោះថ្នាក់។

តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃអង្គារទី៣០ខែកក្កដាឆ្នាំ២០២៤, អាជ្ញាធរបានសម្រេចបិទសាលារៀន ចំនួន៥កន្លែង ក្នុងស្រុក Khao Saming ជាបណ្តោះអាសន្ន ព្រោះតែទឹកជំនន់នៅធ្ងន់ធ្ងរ ហើយជន់លិចដល់ផ្ទះប្រជាពលរដ្ឋ ជាពិសេសផ្ទះដែលមានកូនត្រូវទៅរៀន។
តាមសេចក្តីរាយការណ៍ ទឹកជំនន់ជម្រៅជាង១ម៉ែត្រ បានជន់លិចផ្ទះប្រហែល១០០ខ្នងនៅស្រុក Khao Saming និងសហគមន៍ Tha Krathon ធ្វើឲ្យប្រជាពលរដ្ឋជាប់ក្នុងផ្ទះ ចង់ចេញទៅណាក៏មិនរួច។

ទោះបីជាយ៉ាងណាក៏ដោយ អាជ្ញាធរមូលដ្ឋាន ព្រមទាំងប៉ូលិសនិងក្រុមជួយសង្គ្រោះ បានបន្តផ្គត់ផ្គង់ស្បៀងអាហារដល់អ្នកនៅជាប់គាំងទាំងនោះ ហើយជូនដំណឹងជាបន្តបន្ទាប់ អំពីស្ថានភាពកម្ពស់ទឹក និងនៅឈរជើងត្រៀមចាត់វិធានការ ប្រសិនបើមានករណីបន្ទាន់ណាមួយ កើតឡើង។
សូមបញ្ជាក់ថា បើតាមសេចក្តីរាយការណ៍របស់ការិយាល័យឧតុនិយមខេត្ត Trat, ចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី២៨ខែកក្កដា ភ្លៀងបានធ្លាក់ចុះក្នុងកម្រិត ៣ ០៨៦.១ មិល្លីម៉ែត្រ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មានសោះក្នុងរយៈពេល៣២ឆ្នាំ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ វៀតណាម ជួបគ្រោះផ្ទួនៗ រញ្ជួយដីផង ទឹកជំនន់ផង ឥឡូវបាក់អណ្តូងរ៉ែ ស្លាប់កម្មករទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


