ព័ត៌មានអន្ដរជាតិ
ស្លាប់១១នាក់ ក្នុងហេតុការណ៍ឆេះអគារកម្ពស់៥ជាន់នៅហ្វីលីពីន
យ៉ាងហោចណាស់ មនុស្សចំនួន១១នាក់បានបាត់បង់ជីវិត ក្រោយកើតមានហេតុការណ៍ភ្លើងឆេះអគារមួយកន្លែងនៅក្នុងតំបន់ Binondo នៃរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃទី២ខែសីហាឆ្នាំ២០២៤។

អគ្គិភ័យនេះ ត្រូវបានចំណាយពេលច្រើនជាង២ម៉ោងនិងឡានទឹកចំនួន១៤គ្រឿងទម្រាំពន្លត់បានសម្រេច ខណៈមូលហេតុនៃការបង្កឲ្យឆេះនៅមិនទាន់ដឹងច្បាស់នៅឡើយទេ ដោយរង់ចាំការស៊ើបអង្កេតបន្តពីក្រុមអ្នកជំនាញ។ ចំណែកឯអត្តសញ្ញាណអ្នកស្លាប់មួយចំនួនក៏នៅមិនទាន់កំណត់បាននោះដែរ។
យ៉ាងណា បើតាមក្រុមអ្នកពន្លត់អគ្គិភ័យ ភ្លើងចាប់ផ្ដើមឆេះចេញពីតូបអាហារមួយកន្លែងនៅជាន់ផ្ទាល់ដី ហើយក្នុងចំណោមអ្នកស្លាប់គឺជាបុគ្គលិកនៅទីនោះ។ ភាគច្រើននៃសាកសពត្រូវបានរកឃើញនៅជាន់ទី២និងជាន់ទី៣នៃអគារ ហើយមកទល់នឹងពេលនេះមិនទាន់មានការរាយការណ៍អំពីមនុស្សដែលបាត់ខ្លួនផ្សេងទៀតទេ។
អភិបាលក្រុងម៉ានីល លោក Honey Lacuna បានចូលរួមរំលែកទុក្ខគ្រួសារសព ហើយបញ្ជាឲ្យមានការត្រួតពិនិត្យ ដើម្បីធានាបានថាបណ្ដុំអគារចាស់ៗក្នុងតំបន់គោរពតាមបទប្បញ្ញត្តិ និងស្តង់ដារសុវត្ថិភាព។
នាពេលកន្លងមក ការអនុវត្តច្បាប់សុវត្ថិភាពតិចតួចបានបង្កឲ្យមានភ្លើងឆេះយ៉ាងសន្ធោសន្ធៅជាច្រើនករណីក្នុងប្រទេសហ្វីលីពីន។ តួយ៉ាងដូចជានៅឆ្នាំ១៩៩៦ ភ្លើងឆេះក្លឹបរាត្រីមួយកន្លែង បានសម្លាប់មនុស្ស ១៦២នាក់ ដែលភាគច្រើនជាសិស្សានុសិស្សអបអរការបញ្ចប់ឆ្នាំសិក្សានៅតំបន់ Quezon ក្នុងរដ្ឋធានីម៉ានីល។ កាលណោះ មានមនុស្សប្រហែល ៤០០នាក់កំពុងស្ថិតនៅក្នុងទីតាំងកើតហេតុ ហើយភាគច្រើនមិនអាចរត់គេចខ្លួនបានទេ ដោយសារតែច្រកសង្គ្រោះបន្ទាន់ត្រូវបានរារាំងដោយសំណងអគារថ្មីមួយដែលត្រូវបានសងនៅជាប់ទីនោះ៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
យន្តហោះចម្បាំងអាមេរិក ចាកចេញពីមូលដ្ឋាននៅអង់គ្លេសហើយ ដើម្បីទៅជួយអ៊ីស្រាអែល ប្រយុទ្ធជាមួយអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ក្រោយធ្លាយសារសំឡេង ផែថងថាន ប្រឈមរឿងសំខាន់៣ លំបាករើខ្លួនរួច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
គណបក្ស Bhumjaithai ដកខ្លួនចេញពីរដ្ឋាភិបាលចម្រុះដឹកនាំដោយបក្សភឿថៃ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ