ព័ត៌មានជាតិ
គិតត្រឹមថ្ងៃ ០១ សីហា ដំណាំស្រូវពលរដ្ឋក្នុងខេត្តបាត់ដំបង រងផលប៉ះពាល់ពីជំនន់ទឹកភ្លៀងសរុបជិត ៤ ពាន់ហិតា
បើយោងតាមរបាយការណ៍ដែល «កម្ពុជាថ្មី» ទទួលបានពីមន្ទីរកសិកម្មខេត្តបាត់ដំបង គិតត្រឹមថ្ងៃទី០១ ខែសីហា ជំនន់ទឹកភ្លៀងក្នុងខេត្តបាត់ដំបង បានបង្កឱ្យមានផលប៉ះពាល់ដល់ផលដំណាំស្រូវរបស់ប្រជាកសិករសរុបប្រមាណជិត ៤ ពាន់ហិកតា (៣,៩២៨ ហិតា) ប៉ុន្តែមិនមានការខូចខាតផលដំណាំស្រូវរបស់ប្រជាកសិករឡើយ ក្រោយមានការជួយអន្តរាគមន៍ពីអាជ្ញាធរពាក់ព័ន្ធ។

ប៉ុន្មានថ្ងៃកន្លងមកនេះ ខេត្តបាត់ដំបងមានភ្លៀងធ្លាក់ផ្ទួនៗបង្កឲ្យទឹកក្នុងស្ទឹងសង្កែហក់ឡើងខ្ពស់ និងឈានដល់កម្រិតប្រកាសអាសន្ន ដែលបង្កឲ្យប្រជាកសិករនៅតាមបណ្តាស្រុកផ្នែកខាងក្រោម មានការព្រួយបារម្ភទៅលើផលដំណាំស្រូវ។ យ៉ាងណាមិញ ការព្រួយបារម្ភនេះក៏បានរំសាយទៅវិញដោយផលដំណាំស្រូវរបស់ប្រជាកសិករគ្រាន់តែរងផលប៉ះពាល់ខ្លះតែប៉ុណ្ណោះ ដោយមិនប្រឈមមុខនឹងការខូចខាតនោះឡើយ។
អាជាធរបានបញ្ជាក់ថា ដោយសារតែអាជ្ញាធរស្រុកបានសហការគ្នាបានល្អ ចុះពិនិត្យនិងស្វែងរកវិធីបណ្តោះទឹកបានទាន់ពេលវេលា ម្យ៉ាងវិញទៀតទឹកភ្លៀងក៏បានផ្អាកធ្លាក់ ទើបផលដំណាំកសិករផ្នែកខាងស្រុកមួយចំនួនដូចជាស្រុកឯកភ្នំមិនមានការខូចខាតនៅឡើយ។

បើតាមមន្ត្រីកសិកម្ម «បើទោះបីទំហំនៃការប៉ះពាល់នៅមានកម្រិតទាប ហើយមិនមានរងការខូចខាតនៅឡើយក៏ពិតមែន តែក៏មិនទាន់ដឹងអំពីស្ថានភាពអាកាសធាតុនៅឡើយ បើសិនជាថ្ងៃខាងមុខនឹងមានភ្លៀងផ្នែកខាងលើបន្តធ្លាក់ផ្ទួនៗបន្តទៀត អាចនឹងមានការខូចខាត តែបើអាកាសធាតុអំណោយផលល្អ ផលដំណាំស្រូវកសិករនឹងបានផលជាវិជ្ជមានច្រើនជាងអវិជ្ជមាន»។
បើយោងតាមស្ថិតិផ្ទៃដីដែលបានប៉ះពាល់ និងខូចខាតដោយទឹកជំនន់ និងរាំងស្ងួតលើផលដំណាំស្រូវបើគឹតត្រឹមថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤នេះ ស្រុកដែលជាគោលដៅមានចំនួន ១១ស្រុក ក្នុងនោះមានតែស្រុកចំនួន ២ និងសង្កាត់ចំនួន ១ ក្នុងក្រុងបាត់ដំបងរងផលប៉ះពាល់៕

អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


