ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់៦១នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប្រេស៊ីល
យន្តហោះមួយគ្រឿងបានធ្លាក់នៅជិតទីក្រុង Sao Paulo ប្រទេសប្រេស៊ីល កាលពីថ្ងៃសុក្រទី៩ខែសីហា ដោយបានសម្លាប់មនុស្សទាំងអស់នៅលើយន្តហោះចំនួន ៦១នាក់។ នេះបើយោងតាមការប្រកាសរបស់ក្រុមហ៊ុនអាកាសចរណ៍ប្រេស៊ីល Voepass Linhas Aéreas។

ក្រុមហ៊ុនអាកាសចរណ៍ Voepass បានប្រកាសថា យន្តហោះ ATR-72 មានបំណងធ្វើដំណើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិ Sao Paulo ដោយបានហោះចេញពីទីក្រុង Cascavel ក្នុងរដ្ឋ Parana ហើយបានធ្លាក់នៅម៉ោងប្រហែល ១:៣០រសៀលនៅទីក្រុង Vinhedo ចម្ងាយប្រហែល៨០គីឡូម៉ែត្រភាគពាយព្យនៃទីក្រុង Sao Paulo។
មន្ត្រីក្រុង Valinhos ដែលនៅជិតទីក្រុង Vinhedo បាននិយាយថា គ្មានអ្នកនៅរស់រានមានជីវិតទេ ហើយផ្ទះមួយខ្នងនៅក្នុងអគារខុនដូក្នុងតំបន់ត្រូវបានខូចខាត តែមិនបណ្ដាលឲ្យនរណាម្នាក់នៅទីនោះរងរបួសឡើយ។
អាជ្ញាធរមិនបានប្រាប់ភ្លាមៗពីមូលហេតុដែលបណ្តាលឲ្យធ្លាក់យន្តហោះនោះទេ។ យ៉ាងណា ប្រធានមជ្ឈមណ្ឌលស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ប្រេស៊ីល បាននិយាយថា «ប្រអប់ខ្មៅ» របស់យន្តហោះដែលមានការថតសម្លេង និងទិន្នន័យហោះហើរត្រូវបានយកចេញពីកន្លែងកើតហេតុនោះហើយ។
ការធ្លាក់យន្តហោះនេះ អាចចាត់ទុកជាកំណត់ត្រាឧបទ្ទវហេតុដ៏អាក្រក់បំផុតរបស់ប្រេស៊ីល បន្ទាប់ពីហេតុការណ៍ធ្លាក់យន្តហោះឆ្នាំ២០០៧ នៅទីក្រុង Sao Paulo ដែលបានសម្លាប់មនុស្សអស់ចំនួន ១៩៩នាក់ ក្នុងនោះមានអ្នកដំណើរលើយន្តហោះចំនួន ១៨៧នាក់ និងប្រជាជនដែលស្ថិតនៅទីតាំងធ្លាក់កើតហេតុចំនួន ១២នាក់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


