ព័ត៌មានអន្ដរជាតិ
រកឃើញប្រអប់ខ្មៅរបស់យន្តហោះប្រេស៊ីល ដែលធ្លាក់ស្លាប់មនុស្ស ៦២នាក់
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអាទិត្យទី១១ខែសីហាឆ្នាំ២០២៤, ពេលនេះ អាជ្ញាធរប្រេស៊ីល បានរកឃើញប្រអប់ខ្មៅនៃយន្តហោះ ATR 72-500 ដែលធ្លាក់សម្លាប់មនុស្សចំនួន៦២នាក់ហើយ។

ទោះបីជាយ៉ាងណាក៏ដោយ ការពិនិត្យទិន្នន័យមិនទាន់ត្រូវបានធ្វើឡើងនោះទេ ដូច្នេះគេនៅតែមិនទាន់ដឹងថាតើ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Voepass ធ្លាក់ដោយសារអ្វី។
ស្របពេលជាមួយគ្នានោះដែរ បើតាមការបញ្ជាក់ពីអាជ្ញាធរ, សាកសពទាំងអស់ត្រូវបានរកឃើញនៅកន្លែងធ្លាក់ក្នុងរដ្ឋ São Paulo ខណៈក្រុមការងារកំពុងវិភាគដើម្បីកំណត់អត្តសញ្ញាណជនរងគ្រោះដែលមានបុរស៣៤នាក់ និងស្រ្តី២៨នាក់។

សូមបញ្ជាក់ថា យន្តហោះ ATR 72-500 បានធ្លាក់នៅទីក្រុង Vinhedo កាលពីថ្ងៃសុក្រទី៩ខែសីហាឆ្នាំ២០២៤ ក្រោយពេលហោះចេញពីទីក្រុង Cascavel នៃរដ្ឋ Parana។
ហេតុការណ៍នេះ គឺជាហេតុការណ៍ធ្លាក់យន្តហោះដ៏អាក្រក់បំផុតរបស់ប្រទេសប្រេស៊ីលចាប់តាំងពីឆ្នាំ ២០០៧មក នៅពេលយន្តហោះរបស់ក្រុមហ៊ុន TAM Express បានធ្លាក់និងផ្ទុះឆេះក្នុងអាកាសយានដ្ឋាន Congonhas នៃរដ្ឋ São Paulo ដោយសម្លាប់មនុស្សទាំងអស់១៩៩នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្សស្លាប់៦១នាក់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅប្រេស៊ីល
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


