ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋីអូទ្រីសអាយុ៩១ឆ្នាំ ទទួលមរណភាព ក្រោយរៀបការប្រពន្ធទី៦ បាន២ខែ
មហាសេដ្ឋីសញ្ជាតិអូទ្រីសឈ្មោះ Richard Lugner បានលាចាកលោកក្នុងអាយុ៩១ឆ្នាំដោយរោគាពាធ ហើយការទទួលមរណភាពនេះកើតឡើងត្រឹម២ខែប៉ុណ្ណោះ ក្រោយគាត់រៀបអាពាហ៍ពិពាហ៍ជាមួយអ្នកស្រី Simone Reiländer វ័យ៤២ឆ្នាំ ហើយនោះជាប្រពន្ធទី៦របស់គាត់។

តាមការចុះផ្សាយរបស់សារព័ត៌មាន People, លោក Lugner បានទទួលមរណភាពកាលពីថ្ងៃចន្ទទី១២ខែសីហា នៅឯវីឡារបស់គាត់ក្នុងទីក្រុង វីយែន នៃប្រទេសអូទ្រីសផ្ទាល់។
សហគ្រិនរូបនេះ ត្រូវបានគេដឹងថា មានបញ្ហាសុខភាពរ៉ាំរ៉ៃ និងទទួលការវះកាត់ជាប់ជានិច្ច នារយៈពេលប៉ុន្មានខែចុងក្រោយនេះ។

ក្រៅពីភាពល្បីល្បាញក្នុងវិស័យជំនួញ, លោក Lugner ក៏ធ្លាប់ឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីអូទ្រីសបានពីរដងដែរ ក្នុងនាមជាបេក្ខជនឯករាជ្យ ដោយម្តងនៅឆ្នាំ១៩៩៨ និងម្តងទៀតនៅឆ្នាំ២០១៦។
តាមការចុះផ្សាយរបស់គេហទំព័រ Celebrity Networth, លោក Richard Lugner មានទ្រព្យសម្បត្តិ ២០០លានដុល្លារ គិតត្រឹមពេលគាត់ស្លាប់។

ក្រៅពីអ្នកស្រី Reiländer ជាភរិយាទី៦ ដែលរៀបការជាមួយគ្នាកាលពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២៤, ពីមុនលោក Lugner ធ្លាប់បានរៀបការជាមួយអ្នកស្រី Christine Gmeiner (រួមរស់ចាប់ពីឆ្នាំ១៩៦១ដល់១៩៧៨), Cornelia Laufersweiler (១៩៧៩-១៩៨៣), Susanne Dietrich (១៩៨៤-១៩៨៩), Christina Lugner (១៩៩០-២០០៧) និងអ្នកស្រី Cathy Schmitz ដែលជាតារាម៉ូដែល Playboy និងជាតារាសម្តែង (២០១៤-២០១៦)។
លោកក៏មានកូនបួននាក់ផងដែរឈ្មោះ Jacqueline, Nadine, Alexander និង Andreas៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ បាងកក ជាទីក្រុងមានមហាសេដ្ឋីច្រើនជាងគេបំផុត នៅអាស៊ីអាគ្នេយ៍
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


