ព័ត៌មានអន្ដរជាតិ
បាងកក ជាទីក្រុងមានមហាសេដ្ឋីច្រើនជាងគេបំផុត នៅអាស៊ីអាគ្នេយ៍
យោងតាមបញ្ជីមហាសេដ្ឋីពិភពលោករបស់គេហទំព័រ Hurun បានបង្ហាញថា បាងកក គឺជាទីក្រុងដែលមានមហាសេដ្ឋីច្រើនជាងគេបំផុតក្នុងតំបន់អាស៊ីអាគ្នេយ៍សម្រាប់ឆ្នាំ២០២៤នេះ។

តាមទិន្នន័យ ឆ្នាំនេះ ទីក្រុងបាងកក នៃប្រទេសថៃ មានមហាសេដ្ឋីចំនួន៤៩នាក់ ឈរពីលើសិង្ហបុរី ដែលមាន ៤២នាក់ ចំណែកលេខ៣គឺទីក្រុង ហ្សាការតា នៃប្រទេសឥណ្ឌូណេស៊ី ដែលមានមហាសេដ្ឋីចំនួន៣៧នាក់។
បើនិយាយពីក្របខណ្ឌជាសកលវិញ ញូវយ៉កនៃសហរដ្ឋអាមេរិក គឺជាទីក្រុងឈរលេខ១ មានមហាសេដ្ឋីច្រើនជាងគេបំផុត ពោលគឺ១១៩នាក់ និងលេខ២ បានទៅលើទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស មាន៩៧នាក់ រីឯលេខ៣ បានទៅលើទីក្រុង Mumbai នៃប្រទេសឥណ្ឌា មាន៩២នាក់។
អ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងគឺថា រាប់ចាប់ពីលេខ៤ដល់លេខ៦គឺ សុទ្ធតែជាទីក្រុងនៃប្រទេសចិនតែម្តង ពោលគឺលេខ៤បានទៅលើទីក្រុង ប៉េកាំង មានមហាសេដ្ឋី ៩១នាក់, លេខ៥ សៀងហៃ មាន៨៧នាក់ និងលេខ៦គឺទីក្រុង សេនជិន មាន៨៤នាក់៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


