កីឡា
ថៃ ប្រឈមអស់សិទ្ធិធ្វើម្ចាស់ផ្ទះកីឡាក្នុងសាលអាស៊ី និងស៊ីហ្គេម
នៅថ្ងៃព្រហ្បតិ៍ ទី១៥ ខែសីហានេះ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) បានរៀបចំកិច្ចប្រជុំដើម្បីកំណត់ជោគវាសនានៃការធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាក្នុងសាល និងក្បាច់គុន (Asian Indoor and Martial Arts Games) ដោយគ្មានវត្តមានតំណាងម្ចាស់ផ្ទះថៃចូលរួមប្រជុំឡើយ។

បញ្ហាប្រេះឆាបានកើតមានឡើងរវាង OCA និងម្ចាស់ផ្ទះថៃ បន្ទាប់ពីប្រទេសថៃបានសម្រេចមិនដាក់បញ្ចូលកីឡា១៤ប្រភេទ មុនពេល៣ខែដែលព្រឹត្តិការណ៍នឹងឈានមកដល់។ ថៃបានពន្យារពេលព្រឹត្តិការណ៍កីឡាអាស៊ីមួយនេះដោយសារវិបត្តិកូវីដ-១៩ ហើយគ្រោងនឹងធ្វើនៅចាប់ពីថ្ងៃទី២១ ដល់ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីក្រុងបាងកក់ និងខេត្តឈុនបូរី។
លោក Chaiyapak Siriwat អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី បានលើកឡើងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ៍ថា ការសម្រេចចិត្តកាត់បន្ថយចំនួនកីឡារបស់ថៃបានធ្វើឲ្យជះឥទ្ធិពលអាក្រក់លើខ្លួនឯង។
លោកបាននិយាយថា ៖«ប្រសិនបើថៃបាត់បង់សិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Indoor and Martial Arts Games នោះក៏ប៉ះពាល់ដល់សិទ្ធិធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នៅឆ្នាំ២០២៥ដែរ»។

ដើមឡើយ ព្រឹត្តិការណ៍ក្នុងសាលអាស៊ី បានកំណត់៣៨ប្រភេទកីឡា ស្មើនឹង៣៦៤វិញ្ញាសា។ កីឡាដែលថៃសម្រេចមិនដាក់បញ្ចូលគឺ វាយសី បែលស្បល បីយ៉ា កីឡាសម្តែងបែបលើកទឹកចិត្ត គុនដាវ ហុកគីក្នុងសាល កីឡា netball ដូចកីឡាបាល់បោះ កីឡាហែលទឹកក្នុងសាល អត្តពលិកកម្មក្នុងសាល ទូករ៉ីអ៉ីងក្នុងសាល បាញ់កាំភ្លើង បាល់បោះ លើកទម្ងន់ និងចំបាប់។
តាមការបញ្ជាក់ពីលោក Chaiyapak ថា ការសម្រេចចិត្តមិនដាក់កីឡាទាំងនេះដោយសារខ្វះថវិកា។ ប្រទេសអាស៊ីជាច្រើនមិនពេញចិត្តចំពោះការសម្រេចបែបនេះ បន្ទាប់ពីពួកគេបានចំណាយថវិកាច្រើនក្នុងការត្រៀមខ្លួនចូលរួមប្រកួតលើកីឡាទាំងនេះ។
លោកនិយាយថា ៖«ថៃបាត់បង់ទំនុកចិត្តច្រើនណាស់ពីការសម្រេចចិត្តនេះ ហើយវាក៏នឹងធ្វើឲ្យប៉ះពាល់ដល់ការរៀបចំធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នៅឆ្នាំក្រោយផងដែរ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ bangkokpost
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


