ព័ត៌មានអន្ដរជាតិ
ការបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់ទាហាន១៦នាក់នៅភាគខាងត្បូងយេម៉ែន
អាជ្ញាធរក្នុងតំបន់បានឲ្យដឹងថា ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតបានសម្លាប់ទាហានគាំទ្ររដ្ឋាភិបាលយេម៉ែន ១៦នាក់ និងរបួស១៨នាក់ទៀតនៅក្នុងប៉ុស្តិ៍យោធាមួយក្នុងខេត្ត Abyan ភាគខាងត្បូង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានAl Jazeera នៅថ្ងៃទី១៧ខែសីហានេះ។

យោងតាមលោក Mohamed al-Naqib អ្នកនាំពាក្យរបស់ក្រុមប្រឹក្សាអន្តរកាលភាគខាងត្បូង (STC) បានឲ្យដឹងថា អ្នកវាយប្រហារបានបើកឡានចូលទៅក្នុងទីតាំងកងកម្លាំងសន្តិសុខនិងធ្វើការបំផ្ទុះនៅក្នុងស្រុក Mudiyah កាលពីថ្ងៃសុក្រ។ បើយោងតាមក្រុមស៊ើបការណ៍ SITE ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក្រុមអាល់កៃដា(AQAP) បានអះអាងទទួលខុសត្រូវចំពោះប្រតិបត្តិការនេះ។
AQAP ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៩ ពីការច្របាច់បញ្ចូលគ្នានៃក្រុមអាល់កៃដារបស់យេម៉ែន និងក្រុមជីហាដ។ក្រុមនេះ បានរីកចម្រើន និងអភិវឌ្ឍនៅក្នុងភាពវឹកវរនៃសង្រ្គាមនៅក្នុងប្រទេសយេម៉ែននិងកំពុងធ្វើការវាយប្រហារនៅភាគខាងត្បូងប្រទេសយេម៉ែនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលជារឿយៗសំដៅទៅលើកងកម្លាំងដែលមានទំនាក់ទំនងជាមួយ STC ដែលត្រូវបានគាំទ្រដោយប្រទេសអារ៉ាប់រួម។

លើសពីនេះការប្រយុទ្ធគ្នាដែលបានក្លាយទៅជាជម្លោះអូសបន្លាយ ដោយក្រុម ហ៊ូធី បន្តគ្រប់គ្រងនៅក្នុងទីក្រុង Sanaa ក៏ជាវិបត្តិធ្ងន់ធ្ងរសម្រាប់ប្រទេសនេះផងដែរ។ក្រុមនេះបានបង្ហាញខ្លួនជាកងកម្លាំងប្រដាប់អាវុធផ្លូវការរបស់យេម៉ែន បាននិងកំពុងកំណត់គោលដៅដឹកជញ្ជូនទំនិញនៅក្នុងសមុទ្រក្រហមនៅក្នុងយុទ្ធនាកាដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ចប់សង្គ្រាមនៅតំបន់ហ្គាហ្សា ដែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនជាង ៤០០០០ នាក់៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


