ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថានសម្លាប់មនុស្ស១២នាក់
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA ការបំផ្ទុះគ្រាប់បែកអត្តឃាតដ៏សាហាវនៅខាងក្រៅតុលាការក្នុងទីក្រុងអ៊ីស្លាម៉ាបាដ កាលពីថ្ងៃ១១ ខែវិច្ឆិកា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១២ នាក់ និងរបួស ២៧ នាក់ផ្សេងទៀត ដែលជាការវាយប្រហារដ៏កម្រមួយនៅក្នុងរដ្ឋធានីប៉ាគីស្ថាន។

ការផ្ទុះនេះបានកើតឡើងតាមដងផ្លូវដ៏មមាញឹកមួយ ដោយបំផ្លាញយានយន្ត និងបង្ករបួសដល់ប្រជាជនដែលនៅក្បែរ។ នៅពេលនេះអ្នកស៊ើបអង្កេតកំពុងធ្វើការដើម្បីកំណត់អត្តសញ្ញាណអ្នកបំផ្ទុះគ្រាប់បែក ខណៈដែលកងកម្លាំងប៉ារ៉ាយោធាបានឡោមព័ទ្ធតំបន់នោះ។

គួរបញ្ជាក់ថាការវាយប្រហារនេះកើតឡើងចំពេលមានការកើនឡើងអំពើហិង្សារបស់ពួកសកម្មប្រយុទ្ធនៅទូទាំងប្រទេសប៉ាគីស្ថាន ដែលអាជ្ញាធរប៉ាគីស្ថានបានស្តីបន្ទោសទៅលើក្រុមសកម្មប្រយុទ្ធមកពីប្រទេសអាហ្វហ្គានីស្ថាន។ ភាពតានតឹងរវាងប៉ាគីស្ថាន និងអាហ្វហ្គានីស្ថានបានកើនឡើងចាប់តាំងពីការប៉ះទង្គិចគ្នាតាមព្រំដែនដ៏សាហាវកាលពីខែតុលា ដែលបានបណ្តាលឱ្យមនុស្សជាង ៧០ នាក់ស្លាប់។

ប៉ាគីស្ថានបានហៅការបំផ្ទុះគ្រាប់បែកនៅទីក្រុងអ៊ីស្លាម៉ាបាដថាជា «ការដាស់តឿន» ដោយចោទប្រកាន់ទីក្រុងកាប៊ុលថាបានផ្តល់ជម្រកដល់ពួកសកម្មប្រយុទ្ធ តែរដ្ឋាភិបាលអាហ្វហ្គានីស្ថានបដិសេធ៕


អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


