ព័ត៌មានអន្ដរជាតិ
ផ្ទុះគ្រាប់បែកអត្តឃាតនៅប៉ាគីស្ថាន ស្លាប់មនុស្ស៣១នាក់ និងរបួស ១៦៩នាក់
ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅប្រទេសប៉ាគីស្ថាន បានបណ្តាលឲ្យមនុស្ស៣១នាក់ស្លាប់និង១៦៩នាក់ទៀតរងរបួស ខណៈក្រុមរដ្ឋឥស្លាម (IS) ចេញមុខទទួលខុសត្រូវចំពោះការវាយប្រហារនេះ។

តាមសេចក្តីរាយការណ៍របស់ BBC, ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃសុក្រទី៦ខែកុម្ភៈឆ្នាំ២០២៦ នៅវិហារឥស្លាម Shia ក្នុងរដ្ឋធានីឥស្លាម៉ាបាដ តែម្តង ដោយគ្រាប់បែកបានផ្ទុះនៅពេលអ្នកកាន់សាសនា ជួបជុំគ្នាធ្វើការអធិស្ឋានថ្ងៃសុក្រ។
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Shehbaz Sharif បានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើដ៏ឃោរឃៅនេះ ហើយចេញបញ្ជាឲ្យបើកការស៊ើបអង្កេតនិងវែកមុខអ្នកនៅពីក្រោយការវាយប្រហារនេះជាបន្ទាន់។

យ៉ាងណា ក្រុម IS បានចេញមុខប្រកាសទទួលស្គាល់ថានេះជាស្នាដៃរបស់ខ្លួន ហើយថែមទាំងបង្ហាញរូបថតអ្នកបំផ្ទុះគ្រាប់បែក និងបញ្ជាក់អត្តសញ្ញាណច្បាស់ៗទៀតផង។
ក្រុម IS បញ្ជាក់ថា អ្នកបំផ្ទុះគ្រាប់បែកមានឈ្មោះ Sayf Allah al-Ansari ដែលវាយប្រហារក្នុងនាមក្រុម IS សាខា «ខេត្តប៉ាគីស្ថាន»។
មួយរយៈនេះ ការបំផ្ទុះគ្រាប់បែកអត្តឃាតជាស្នាដៃរបស់ក្រុម IS មិនសូវញឹកញាប់ដូចកាលពីមុនទេ។ បើនិយាយពីហេតុការណ៍នៅឥស្លាម៉ាបាដ វាជារឿងដ៏កម្រដែលគ្រាប់បែកត្រូវបំផ្ទុះក្នុងរដ្ឋធានីមួយនេះ។

យ៉ាងណា កាលពីខែវិច្ឆិកាឆ្នាំមុន មនុស្ស១២នាក់បានស្លាប់និង២៧នាក់រងរបួស ក្នុងការផ្ទុះនៅខាងក្រៅតុលាការ។
យោងតាមរបាយការណ៍របស់វិទ្យាស្ថានប៉ាគីស្ថានសម្រាប់ការសិក្សាអំពីជម្លោះ និងសន្តិសុខ (PICSS), អំពើហិង្សានៅប៉ាគីស្ថានក្នុងឆ្នាំ២០២៥ បណ្តាលឲ្យមនុស្សស្លាប់ចំនួន ៣ ៤១៣ នាក់ កើនឡើងពី ១ ៩៥០ នាក់បើធៀបនឹងឆ្នាំ២០២៤ ខណៈក្នុងនោះរួមមានសកម្មប្រយុទ្ធចំនួន ២ ១៣៨ នាក់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


