ព័ត៌មានអន្ដរជាតិ
មេបញ្ជាការកំពូលរបស់ក្រុម ហ៊ូធី ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល
ក្រុមឧទ្ទាម ហ៊ូធី ក្នុងប្រទេសយេម៉ែនបាននិយាយថា មេដឹកនាំយោធាកំពូល ឧត្តមសេនីយទោ Mohammed al-Ghamari ត្រូវបានសម្លាប់រួមជាមួយកូនប្រុសអាយុ ១៣ ឆ្នាំរបស់លោកដោយសារតែវាយប្រហាររបស់អ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១០ខែតុលា។

លោក al-Ghamari បានស្លាប់ដោយសាររបួសក្នុងអំឡុងពេលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើទីក្រុង Sanaa នៅចុងខែសីហា។ ការវាយប្រហារនោះក៏បានសម្លាប់មន្ត្រីជាន់ខ្ពស់ហ៊ូធីមួយចំនួនទៀត ផងដែរ។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា លោក al-Ghamari គឺជា «ប្រធានក្រុមភេរវករម្នាក់ទៀតដែលត្រូវអ៊ីស្រាអែលកំចាត់» ខណៈដែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Katz បាននិយាយថា អ៊ីស្រាអែលនឹងបន្តកំណត់គោលដៅលើអ្នកដែលព្យាយាមធ្វើបាបប្រទេសលោក។

ក្រុមហ៊ូធីដែលគ្រប់គ្រងភាគច្រើននៃភាគខាងជើងប្រទេសយេម៉ែន បានបើកការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីលលើអ៊ីស្រាអែល និងកប៉ាល់នៅសមុទ្រក្រហម និងឈូងសមុទ្រ Aden ចាប់តាំងពីសង្រ្គាម ហ្គាហ្សាចាប់ផ្តើមក្នុងខែតុលា ឆ្នាំ ២០២៣។ ពួកគេនិយាយថា ការវាយប្រហារទាំងនេះគឺសំដៅគាំទ្រដល់ប្រជាជនប៉ាឡេស្ទីន។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសក៏បានធ្វើការវាយប្រហារតាមអាកាសលើទីតាំងយោធា ហ៊ូធី ក្នុងប្រទេសយេម៉ែន ដើម្បីជាការឆ្លើយតបនឹងការវាយប្រហារទាំងនេះផងដែរ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ូធី បាននិយាយថា យុទ្ធជន និងជនស៊ីវិលជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុង ការឈ្លានពានរបស់អាមេរិក ក្នុងរយៈពេលពីរឆ្នាំកន្លងមក ប៉ុន្តែបានហៅការស្លាប់របស់ al-Ghamari ជាអំពើដ៏ធ្ងន់ធ្ងរដែលត្រូវតែប្តេជ្ញាសងសឹក។
លើសពីនេះមេដឹកនាំលោក Abdul Malik al-Houthi បាននិយាយថា ក្រុមនេះនឹងត្រៀមខ្លួនជាស្រេចដើម្បីធ្វើសកម្មភាពប្រឆាំងនឹងអ៊ីស្រាអែល ប្រសិនបើខ្លួនបំបែកបទឈប់បាញ់នៅតំបន់ហ្គាហ្សាថ្មីៗជាមួយក្រុមហាម៉ាស។ ទោះយ៉ាងណាចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីសប្តាហ៍មុន ពុំមានការវាយប្រហារណាមួយរបស់ហ៊ូធីត្រូវបានគេរាយការណ៍ឡើយ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


