ព័ត៌មានជាតិ
ឃាតកសម្លាប់យុវតីម្នាក់ នៅប៉ោយប៉ែត ត្រូវបញ្ចូនទៅតុលាកាហើយ
ឃាតក សម្លាប់យុវតីម្នាក់ជាបុក្គលិកកាស៊ីណូនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យត្រូវបានបញ្ចូនទៅកាន់តុលាការខេត្តបន្ទាយមានជ័យហើយនៅថ្ងៃទី៥ ខែមីនា ២០២១។ នេះបើយោងតាមប្រភពពីសមត្ថកិច្ច។

ជនសង្ស័យមានឈ្មោះ រឿន ធារិន ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ មិនពិតប្រាកដរស់នៅភូមិដីថ្មី សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្នុងករណីឃាតកម្មគិតទុក (រំលោភសម្លាប់) លើជនរងគ្រោះឈ្មោះ ហួន ស្រី ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរៈបុគ្គលិកកាស៊ីណូ កាលពីវេលាម៉ោង២០:០០នាទី ថ្ងៃទី០២ខែមីនា២០២១ នៅចំណុចបន្ទប់ជួល ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ជនសង្ស័យជាឃាតកត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅវេម៉ោង២១ និង៤០នាទី ថ្ងៃទី០៤ ខែមីនា២០២១ នៅចំណុចបន្ទប់ផ្ទះសំណាក់មួយ ស្ថិតនៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង.ខេត្តសៀមរាប និងបានសាកសួរចម្លើយ បន្ទាប់មកបានបញ្ជូនទៅដល់តុលាការខេត្តបន្ទាយមានជ័យនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១នេះ។

នារីវ័យ ២២ឆ្នាំម្នាក់ ជាបុគ្គលិកបម្រើការងារនៅកាស៊ីណូក្នុងក្រុងប៉ោយប៉ែត ត្រូវឃាតកសម្លាប់ក្នុងបន្ទប់ជួលយ៉ាងសាវហាវព្រៃផ្សៃ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៨ យប់ថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១ ក្នុងបន្ទប់ជួលក្បែរមន្ទីរពេទ្យ នាគទិព្វ២ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
នារីរងគ្រោះមានឈ្មោះ ហួន ស្រី អាយុ២២ឆ្នាំ ជាបុគ្គលិកបម្រើការងារក្នុងកាស៊ីណូមួយម្តុំនាគទិព្វ២ ផ្នែក SlotSuper Machine៕

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


