សេដ្ឋកិច្ច
បន្លែពីសហគមន៍កសិកម្មទំនើប នឹងដឹកមកលក់នៅភ្នំពេញ ៣ តោន ក្នុងមួយថ្ងៃឆាប់ៗនេះ
លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ២១ ខែសីហា ឆ្នាំ ២០២៤ នេះថា បន្លែចម្រុះរបស់កសិករនៅស្រុកត្រាំកក់ មាន៤ប្រភេទផ្សេងគ្នា ដែលផលិតក្រោមឆ័ត្រ «សហគមន៍កសិកម្មទំនើប» នឹងត្រូវដាក់លក់ចែកចាយ ផ្ទាល់នៅរាជធានីភ្នំពេញជារៀងរាល់ថ្ងៃក្នុងម្លៃ ២ ៥០០ រៀលក្នុងមួយគីឡូក្រាម ចាប់ពីដើមខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ។

ក្រុមហ៊ុន Kerry Worldbridge Logistics សហការជាមួយសហគមន៍ ក្នុងការដឹកជញ្ជូនមកដល់រាជធានីភ្នំពេញ ហើយសម្រាប់អ្នកចង់ទិញអាចប្រាប់ទីតាំងនោះក្រុមហ៊ុននឹងដឹកដល់ទីតាំង។ ការផ្គត់ផ្គង់បន្លែចម្រុះនឹងចាប់ផ្ដើមនៅដើមខែកញ្ញា ខាងមុខនេះ ក្នុងទំហំប្រមាណ ៣ តោន ក្នុងមួយថ្ងៃ។

រាជរដ្ឋាភិបាលបានដាក់ចេញគោលនយោបាយការអភិវឌ្ឍសហគមន៍កសិកម្មទំនើប ក្នុងការអនុវត្តផលិតកម្មកសិកម្មរួមគ្នាក្នុងទ្រង់ទ្រាយធំនៅក្នុងវិស័យកសិកម្ម និងមានគោលបំណងប្រែក្លាយវិស័យកសិកម្មកម្ពុជាពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ។
កម្មវិធីគោលនយោបាយនេះ ត្រូវបានរំពឹងទុកថា នឹងជួយលើកកម្ពស់កម្រិតជីវភាពប្រជាកសិករ ក៏ដូចជានឹងបង្កើនប្រសិទ្ធភាពផលិតកម្មប្រកបដោយភាតរបរិស្ថាន និងចីរភាព៕

អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


