កីឡា
Sterling បន្ដគ្មានឈ្មោះលេងឲ្យ Chelsea វគ្គជម្រុះ UEFA Conference League
ក្រោមការដឹកនាំរបស់លោក Enzo Maresca គ្រូបង្វឹកថ្មីក្លិប Chelsea កីឡាករ Raheem Sterling មិនសូវទទួលបានឱកាសបង្ហាញខ្លួនលើទីលានទេ ស្របពេលកុងត្រារបស់គេជាមួយក្លិបនៅសល់ពេល៣ឆ្នាំទៀត។

កីឡាករ Sterling មិនត្រូវបានដាក់បញ្ចូលក្នុងក្រុម Chelsea ក្រោមការដឹកនាំរបស់ Maresca ទេក្នុងថ្ងៃប្រកួតបើកឆាក Premier League ទល់នឹងក្រុម Manchester City ហើយការប្រកួតវគ្គជម្រុះពានរង្វាន់ UEFA Conference League រូបគេបន្ដគ្មានឈ្មោះទៀត។
ក្លិប Chelsea នឹងត្រូវជួបជាមួយក្លិប Servette ជើងទី១ វគ្គជម្រុះពានរង្វាន់ UEFA Conference League នៅថ្ងៃព្រហស្បតិ៍ ប៉ុន្តែ Sterling មិនមានឈ្មោះក្នុងបញ្ជីដែលត្រូវបានបញ្ជូនទៅសហព័ន្ធបាល់ទ្វីបអឺរ៉ុប (UEFA)ឡើយ។ ទោះជាយ៉ាងណាក៏ដោយ កីឡាករ Ben Chilwell, Welsey Fofana និង Tosin Adarabioyo ក៏មិនមាននៅក្នុងបញ្ជីដែរ។

ក្លិបតោខៀវ Chelsea បាននាំចូលកីឡាករជាច្រើន ដែលឥឡូវនេះមានកីឡាករជាង៣០នាក់ក្នុងបញ្ជីឈ្មោះ។ ថ្មីៗនេះត្រូវបានគេជឿថា ពួកគេកំពុងឈានដល់ការនាំយកកីឡាករ Joao Felix ពី Atletico Madrid៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


