ព័ត៌មានជាតិ
ឆ្នេរតេជោសន្តិភាពកែប ក្លាយជាទីតាំងដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តមើលថ្ងៃលិច
ឆ្នេរតេជោសន្តិភាពកែបមានប្រវែង ២,៧០០ម៉ែត្រ ពោលគឺមានប្រវែងជាងគេនៅក្នុងចំណោមបណ្ដាឆ្នេរខ្សាច់ទាំងអស់នៅក្នុងខេត្តកែប។ រៀងរាល់ល្ងាចនៅតាមបណ្តោយមាត់ឆ្នេរតេជោសន្តិភាពកែប មានមនុស្សម្នាតែងមកអង្គុយស្រូបខ្យល់អាកាសបរិសុទ្ធ ជាមួយការគយគន់ឃើញច្បាស់នៃព្រះសូរិយារៀបលិច។

ជាមួយនឹងទីតាំងធំទូលាយ ទីនេះបានប្រែក្លាយជាទិសដៅសម្រាបភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិមកលម្ហែថ្មី របស់ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកែប។
លោក ឃន វុទ្ធី អភិបាលក្រុងកែប បានឲ្យដឹងនៅថ្ងៃទី២១សីហាថា ថ្មីៗនេះគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានចេញសេចក្ដីសម្រេចដាក់ឱ្យអនុវត្តបន្តលើគម្រោងអភិវឌ្ឍរមណីយដ្ឋានឆ្នេរខ្សាច់កម្សាន្តសាធារណៈកម្រិតខ្ពស់មួយរបស់ ឆ្នេរតេជោសន្តិភាពកែប សម្រាប់សាធារណៈជន និងទេសចរ ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប មានបណ្តោយប្រវែង ២.៧០០ម៉ែត្រ។ បន្ទាប់ពីសម្រេចការស្ថាបនាបានមួយចំនួន លោកសង្កេតឃើញប្រជាពលរដ្ឋ ចូលចិត្តមកសម្រាកលម្ហែច្រើននាពេលល្ងាច។

លោក ឃន វុទ្ធី អភិបាលក្រុងកែបបានបញ្ជាក់ឱ្យដឹងថា តាមបណ្តោយឆ្នេរតេជោសន្តិភាពកែប នៅពេលខាងមុខយើងអាចមើលឃើញលម្ហសមុទ្របានយ៉ាងទូលាយ នៅពីខាងក្រោយវិញឃើញទិដ្នភាពឧទ្យានជាតិកែប ដែលសន្ធឹងខ្លួនបីដូចផ្ទាំងគំនូរ។ ជាមួយការអភិវឌ្ឍបានជាបន្តបន្ទាប់នូវសមិទ្ធផលថ្មីៗនៅខេត្តកែប ពលរដ្ឋបានសម្តែងក្តីសាទរ ជាពិសេសបន្ទាប់ពីឆ្នេរតេជោសន្តិភាពកែប សម្រេចការស្ថាបនាបានមួយចំនួន ដែលអាចពលរដ្ឋចូលមកកម្សាន្តបាន។

គួរបញ្ជាក់ផងដែរថា គម្រោងឆ្នេរតេជោសន្តិភាពកែបនេះ នឹងត្រូវបន្តសាងសង់មួយចំនួនបន្ថែមទៀត ដូចជា អភិវឌ្ឍឆ្នេរខ្សាច់កម្សាន្តមានទទឹងប្រវែង ៣០ម៉ែត្រ និងតំបន់សុវត្ថិភាពហែលទឹកសមុទ្រកម្សាន្ត ផ្លូវថ្មើរជើង ផ្លូវជិះកង់ សួនច្បារ កម្សាន្តត្រូវសាងសង់ចំណតរថយន្តសាធារណៈ និងបន្ទប់ទឹកសាធារណៈ និងការងារមួយចំនួនបន្ថែមទៀត៕
អត្ថបទ៖ សឹង រ៉ាត់





-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


