ព័ត៌មានជាតិ
ក្រុមឆ្លើយតបបន្ទាន់នៅមិនទាន់រកឃើញ អ្នករត់តាក់ស៊ីនិងរត់កង់បី ដឹកស្ត្រីវៀតណាមឆ្លងកូវីដ១៩នៅស្វាយរៀងទេ
រហូតមកដល់រសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១នេះ ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង នៅមិនទាន់រកឃើញអ្នករត់តាក់ស៊ីម្នាក់និងរត់ម៉ូតូកង់បីម្នាក់ ដែលបានដឹកស្ត្រីជនជាតិវៀតណាមចំនួន២នាក់ មានវិជ្ជមានកូវីដ១៩នៅស្វាយរៀងនៅឡើយទេ។

លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឲ្យដឹងនៅរសៀលថ្ងៃទី០៥មីនានេះថា ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តស្វាយរៀង កំពុងតែតាមស្វែងរកអ្នករត់ម៉ូតូកង់បីម្នាក់ ដែលបានដឹកស្ត្រីនជាតិវៀតណាម មានវិជ្ជាមានកូវីដ១៩ ដើម្បីយកគាត់មកធ្វើចត្តាឡីស័កនិងយកសំណាកទៅពិនិត្យរកកូវីដ១៩។ លោកបានបន្តថា«យើងបានស្វែងរកដែរតែរកអត់ឃើញ ប៉ុន្តែអ្នករត់ម៉ូតូកង់បី មានតែអ្នក៣នាក់ដដែល តាមមើលមានតែ៣នាក់ ដែលបានដឹកដូចជាគ្មានអ្នកទី៤ទេ។ កំពុងស្រាវជ្រាវអ្នកណា ដែលបានដឹកស្ត្រីនោះ២ជើងបើបួនជើងមានអ្នកដឹក២ជើងហើយ»។

លោកបានបន្តទៀតថា ចំពោះអ្នករត់តាក់ស៊ី ដែលបានដឹកស្ត្រីជនជាតិវៀតណាមទាំងពីរនាក់ពីភ្នំពេញទៅកាន់បាវិត ក្នុងគោលបំណងទៅប្រទេសវៀតណាមនោះ ក៏នៅមិនទាន់រកឃើញនៅឡើយដែរ ទោះបីជាយើងស្គាល់ស្លាករថយន្តនិងលេខទូរស័ព្ទសម្រាប់ទាក់ទងក៏ដោយ។លោកបានបន្ថែមទៀតថា«ទាក់ទងអ្នករត់តាក់ស៊ី កំពុងរតាមរកដែរទាក់ទងអនុគណៈកម្មាការប្រយុទ្ធនឹងជំងឺកូវីដ១៩ មានគ្រប់សមាសភាពទាំងអស់កំពុងតាមរកមើលតាមស្លាកលេខតាមរថយន្តតាក់ស៊ីទូរស័ព្ទទាក់ទងអត់ចូល ហើយសមត្ថកិច្ចតាមមើលតាមផ្លូវជាតិលេខ១អត់ឃើញតាក់ស៊ី ដែលមានពាក់ស្លាកលេខមិនដឹងថា គាត់ដូរស្លាកលេខឬយ៉ាងក៏មិនដែរអត់ឃើញស្លាកលេខនឹងធ្វើចរាចរណ៍តាមផ្លូវ»។

ពាក់ព័ន្ធនឹងស្ត្រីវៀតណាម២នាក់ មានវិជ្ជមានកូវីដ១៩នេះដែរ ក្រុមការងារបានរកឃើញអ្នកជាប់ពាក់ព័ន្ធចំនួន២៨នាក់ ក្នុងនោះមានអ្នករត់ម៉ូតូកង់បីចំនួនបីនាក់ បានយកទៅធ្វើចត្តាឡីស័កនៅក្រុងបាវិតនិងបានយកសំណាក់រួចរាល់ហើយដែរ។ លោកបានបន្តទៀតថា ចំណែកពាក់ព័ន្ធចំនួន២៥នាក់ទៀត ក្នុងនោះមានសមត្ថកិច្ច៧នាក់ ត្រូវបានបញ្ជូនមកធ្វើចត្តាឡីស័ក នៅផ្ទះ សំណាក់គ្រូបង្រៀន ក្រុងស្វាយរៀង។ ចំណែកឯអ្នកផ្សេងទៀត ដូចជាម្ចាស់សណ្ឋាគារ បុគ្គលិកនិងអ្នកដែលលក់ដូរនៅសណ្ឋាគារ ត្រូវធ្វើចត្តាឡីស័កនៅសណ្ឋាគារហេង ហេង សេរីរ័ត្ន។
គួរបញ្ជាក់ថាស្ដ្រីជនជាតិវៀតណាម ២នាក់ ដែលវិជ្ជមានកូវីដ១៩ នៅខេត្តស្វាយរៀងទី១.ឈ្មោះ Dinh Thi Xuon Nhi ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិវៀតណាម ។ ២. ឈ្មោះ Nguyen Ngoc Xia ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិវៀតណាម។ អ្នកទាំង២មានអាសយដ្ឋាននៅ អាផាតមិន Star Diamonds ផ្លូវលេខ៩៩ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ម្នាក់ស្នាក់នៅបន្ទាប់លេខ៤ ជាន់ទី៤ និងម្នាក់ទៀតនៅបន្ទាប់លេខ៣ ជាន់ទី៩៕
អត្ថបទ៖ សំអឿន
សូមចុចអាន៖ រកឃើញអ្នករត់កង់បី ៣នាក់ ដឹកស្ត្រីជនជាតិវៀតណាមមានវិជ្ជមានកូវីដ១៩នៅស្វាយរៀងហើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


