រកឃើញ​អ្នក​រត់​កង់​បី​ ៣​នាក់ ​ដឹក​ស្ត្រី​ជនជាតិ​វៀតណាម​មាន​វិជ្ជមាន​កូ​វីដ​១៩​នៅ​ស្វាយរៀង​ហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

រកឃើញ​អ្នក​រត់​កង់​បី​ ៣​នាក់ ​ដឹក​ស្ត្រី​ជនជាតិ​វៀតណាម​មាន​វិជ្ជមាន​កូ​វីដ​១៩​នៅ​ស្វាយរៀង​ហើយ

Published

on

លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​នៅ​យប់​ថ្ងៃទី​០៣​មីនា​នេះ​ឲ្យដឹងថា ក្រុមការងារ​ឆ្លើយតប​បន្ទាន់​នៃ​មន្ទីរ​សុខាភិបាល​ខេត្តស្វាយរៀង​បាន​រកឃើញ​អ្នករត់​ម៉ូតូ​កង់​បី​៣​នាក់​ក្នុងចំណោម​៤​នាក់​ ដែល​បាន​ដឹក​ស្ត្រី​ជនជាតិ​វៀតណាម​មាន​វិជ្ជមាន​កូ​វីដ​១៩​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្ត​ថា ​អ្នក​រត់​ម៉ូតូ​កង់​បី​ទាំង​បី​នាក់​នោះ បាន​យកទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ក្រុង​បាវិត​និង​បាន​យក​សំណាក់​រួចរាល់​ហើយ​ដែរ​។

លោក​បាន​បន្ត​ទៀត​ថា ​ចំណែក​អ្នករត់​ម៉ូតូ​កង់​បី​ម្នាក់ទៀត​ ក្រុមការងារ​កំពុងតែ​តាម​ស្វែងរក​ដើម្បី​យក​គាត់​មក​ធ្វើ​ច​ត្តា​ឡី​ស័ក​និង​យក​សំណាក​ទៅពិនិត្យរ​កកូ​វីដ​១៩​។

លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ថា អ្នក​រត់​ម៉ូតូ​កង់​បី​នេះ​ កាលពី​នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១​ ត្រូវ​បាន​ស្ត្រី​ជនជាតិ​វៀតណាម​បាន​ជួល​ជិះ​ទៅ​ច្រកទ្វារព្រំដែន​ ដើម្បី​ឆ្លងដែន​ចំនួន​៣​ដង​ ក៏ប៉ុន្តែ​ត្រូវ​បាន​មន្ត្រី​ច្រកទ្វា​ព្រំដែន​ មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ឆ្លងដែន​ដោយសារ​មិនមាន​ឯកសារ​គ្រប់គ្រាន់​ពិសេស​មិនមាន​ប័ណ្ណ​បញ្ជាក់​ថា​ មិន​មាន​ជំងឺ​កូវី​ដ​១៩។

ពាក់ព័ន្ធ​នឹង​ស្ត្រី​ជនជាតិ​វៀតណាម​ទាំង​២​នាក់​ដែរ​នេះ​ លោក​វេជ្ជបណ្ឌិត កែរ រដ្ឋា បាន​បន្ថែម​ថា​អាជ្ញាធរខេត្ត​ស្វាយរៀង​សម្រេច​បិទ​សណ្ឋាគារ​ហេង ហេង សេរី​រ័ត្ន​ ដែល​ស្ត្រី​ជនជាតិ​វៀតណាម​២​នាក់​បាន​ស្នាក់នៅ​ និង​យក​ទីតាំង​នោះ​ សម្រាប់​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​តែម្តង។

ជា​មួយ​គ្នា​នេះ​ដែរ ​លោក​បាន​បញ្ជាក់​ថា ​ក្រុមការងារ​ស្រាវ​ជ្រាវ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ បាន​រកឃើញ​អ្នក​ប៉ះពាល់​ចំនួន ២៥​នាក់​ និង​បាន​យក​សំណាក​រួចរាល់​ហើយ​។ ក្នុងចំណោម​អ្នកពាក់ព័ន្ធ​ចំនួន​២៥​នាក់​នោះ​មាន​សមត្ថកិច្ច​ចំនួន ៧​នាក់​និង​នារី វៀតណាម​ចំនួន​២​នាក់​ទៀត​ ត្រូវ​បាន​បញ្ជូន មក​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ ផ្ទះ សំណាក់ គ្រូ បង្រៀន ក្រុង ស្វាយរៀង ។​ ចំណែកឯ​អ្នក​ផ្សេងទៀត​ដូចជា​ម្ចាស់​សណ្ឋាគារ បុគ្គលិក​និង​អ្នក​ដែល​លក់ដូរ​នៅ​សណ្ឋាគារ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​សណ្ឋាគារ​ហេង ហេង សេរី​រ័ត្ន​។

គួរ​បញ្ជាក់​ថា ​ស្ដ្រី​ជនជាតិ​វៀតណាម ២​នាក់ ដែល​វិជ្ជមាន​កូ​វីដ​១៩​នៅ​ខេត្តស្វាយរៀង​ទី​មាន​-​ឈ្មោះ Dinh Thi Xuon Nhi ភេទ​ស្រី អាយុ​២៧​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ ធ្វើ សំណង់ ២-​ឈ្មោះ Nguyen Ngoc Xia ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរធ្វើសំណង់​។

អ្នក​ទាំង​២​មាន​អាសយដ្ឋាន​នៅ អា​ផាត​មិន Star Diamonds ផ្លូវ​លេខ​៩៩ សង្កាត់​បឹងត្របែក ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ ម្នាក់​ស្នាក់នៅ​បន្ទាប់​លេខ​៤ ជាន់​ទី​៤ និង​ម្នាក់ទៀត​នៅ​បន្ទាប់​លេខ​៣ ជាន់​ទី​៩។

នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២១ ពួកគាត់​ធ្វើដំណើរ​ពី​ភ្នំពេញ​ទៅ​បាវិត តាម Taxi ស្លា​កលេ​ខ 2AC 4648 (​កំពង់​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​Taxi និង​លេខ​ទូរសព្ទ​) ក្នុង​គោលបំណង​ទៅ​វៀតណាម​តាម​ច្រក​បាវិត ប៉ុន្តែ​មិនអាច​ទៅបាន​ដោយ​ខ្វះ​ឯកសារ។

បន្ទាប់មក​ពួកគាត់​បាន​ត្រឡប់មកវិញ​ស្នាក់នៅ​សណ្ឋាគារ ហេង ហេង សេរី​រ័ត្ន នៅវេលា​ម៉ោង​២០និង៣០​នាទី នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២១ រហូតដល់​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១។

នៅ​ថ្ងៃទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២១ ពួកគាត់​បាន​ជួល​ម៉ូតូ​កង់​បី​ទៅ​ច្រកទ្វារព្រំដែន​ដើម្បី​ឆ្លងដែន​ចំនួន​៣​ដង ក៏ប៉ុន្តែ​មន្ត្រី​ច្រកទ្វា​ព្រំដែន​មិន​អនុញ្ញាត​ឲ្យ​ពួកគាត់​ឆ្លងដែន។

លុះដល់​ម៉ោង​១៩ និង០០​នាទី ពួកគាត់​ចាក​ចេញពី​សណ្ឋាគារ​ក្នុង​គោលបំណង​ចង់​ត្រឡប់​ទៅ​ភ្នំពេញ​វិញ​។ ក៏ប៉ុន្តែ​ត្រូវបាន​មន្ត្រីនគរបាល​ល្បាត​បាន​ឃាត់​ពួកគាត់ ដើម្បី​សួរនាំ​ទើប​ដឹងថា​ស្ត្រី​ទាំង​២​នាក់​នេះ ជា​ករណី​សង្ស័យ និង​បាន​ជូន​ដំណឹង​ទៅ​ក្រុមការងារ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩។

ក្រុមការងារ​បាន​ដាក់​ឲ្យ​ពួកគាត់​នៅ​ច​ត្តា​ឡី​ស័ក និង​យក​សំណាក​នៅ​ថ្ងៃទី​០១ ខែមីនា ឆ្នាំ​២០២១ ហើយ លទ្ធផល វិជ្ជមាន​កូ​វីដ​១៩​នៅ​ថ្ងៃទី​០៣ ខែ​មិនា ឆ្នាំ​២០២១ និង​បាន​បញ្ជូន​ទៅ​ព្យាបាល នៅ មន្ទីរពេទ្យបង្អែក​ស្វាយជ្រំ​៕

ដោយ ៖ សំអឿន

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ1 hour ago

លោក គឹម សន្តិភាព ៖ អ្នក​ល្មើស​វិធានការ ហាមឃាត់​ការធ្វើដំណើរ ត្រូវ​ផ្ដន្ទាទោស​ពី ៣​ឆ្នាំ ទៅ​៥​ឆ្នាំ ឬ​ធ្ងន់​ជាង​នេះ

ព័ត៌មានជាតិ2 hours ago

លោកជំទាវ ម៉ែន សំអន ថ្លែងអំណរគុណ លោក ប៉ិច បូឡែន និងលោក ហុង លីម ដែលបានផ្តល់អំណោយក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងកូវីដ១៩

ព័ត៌មានជាតិ3 hours ago

អតីតយុទ្ធជន​ជាង​៣​ម៉ឺន​៥​ពាន់​នាក់​ ហើយ​ទទួល​បាន​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩

ព័ត៌មានជាតិ3 hours ago

អ្នកជំងឺកូវីដ១៩នៅផ្សារអូរឫស្សីបានទៅដើរផ្សារនៅផ្សារម៉ាក្រូសែនសុខ

ព័ត៌មានអន្ដរជាតិ4 hours ago

Breaking News! លោកស្រី អ៊ុងសាន ស៊ូជី រងការចោទប្រកាន់បទឧក្រិដ្ឋថ្មីមួយទៀត សរុបឡើងដល់ ៦ ករណី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services