ជីវិតកម្សាន្ដ
សុគា គីមលាង អំពាវនាវ រួមគ្នាគាំទ្រផលិតផលក្នុងស្រុកជា អត្តសញ្ញាណជាតិខ្មែរ
នាដការីដ៏ឆ្នើមផ្នែករបាំបុរាណអប្សារា កញ្ញា សុគា គីមលាង ហៅ កូនអាន់ បានចេញមុខធ្វើការអំពាវនាវដល់មហាជន និងអ្នកគាំទ្រពិសេសប្រជាពលរដ្ឋខ្មែរទាំងអស់ត្រូវរួមគ្នាថែរក្សា និងគាំទ្រផលិតផលក្នុងស្រុកដែលជាអត្តសញ្ញាណ ជាតិខ្មែរ។

ការអំពាវនាវរបស់នាដការីរបាំ បុរាណរូបនេះគឺជា ការបង្ហាញនូវឆន្ទៈក្នុងការលើកកម្ពស់ផលិតផលខ្មែរ និងក៏ជាចូលរួមការលើកទឹកចិត្តចំពោះប្រជាពលរដ្ឋខ្មែរដែលជាអ្នកផលិត និងបង្កើតឡើងផងដែរ។ ទង្វើរនេះ ត្រូវបានអ្នកគាំទ្រជាច្រើនយល់ថា ជារឿងដ៏ល្អខ្លាំងណាស់សម្រាប់មហាជនទូទៅដែរគួរតែនាំគ្នាគាំទ្រស្នាដៃរបស់ខ្មែរ។
កញ្ញា សុគា គីមលាង បានបង្ហាញពីចំណាប់អារម្មណ៍របស់ខ្លួនដោយខ្លីអំពាវនាវទៅកាន់អ្នកគាំទ្រថា“គាំទ្រ ផលិតផលក្នុងស្រុកដែលមានអត្តសញ្ញាណជាតិខ្មែរ, ចូលរួមគាំទ្រ ផលិតផលខ្មែរក្នុងស្រុកយើង“។

ដោយឡែក ក៏មានការបង្ហោះរូបភាពអមខ្លឹមសារដែលបំផុសមហាជនថា ស្រឡាញ់កាបូបខ្មែរប្រភេទចាក់ដោយដៃ ទោះវាមិនថ្លៃដូចប្រេន តែប្រើបានយូរ និងមិនឆាប់សាំប្រេនថ្លៃ អ្នកណាក៏អាចទិញប្រើបាន ប្រទេសណាក៏អាចប្រើបានដែរអញ្ចឹង បងប្អូនអាចប្រើរបស់ខ្មែរយើងសាកមើលបាន។

គេសង្កេតឃើញថាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះអាជីវកម្មដែលមានស្លាកយីហោជាសមិទ្ធិផលសាងដោយស្នាដៃកូនខ្មែរផ្ទាល់មានការកើនឡើងជាលំដាប់ និងទទួលបានការគាំទ្រពីប្រជាជនខ្មែរមិនចាញ់ផលិតផលបរទេស។ ប្រាកដណាស់ ការគាំទ្រផលិតផលក្នុងស្រុកគឺ បានជួយដល់ការលើកស្ទួយអត្តសញ្ញាណជាតិ លើកមុខមាត់ ស្នាដៃរបស់ខ្មែរ លើកតម្កើងតម្លៃផលិតផលក្នុងស្រុក និងជួយបង្កើនឱកាសការងារដល់ប្រជាជនក្នុងស្រុកទៀតផង៕
អត្ថបទ៖ ចាន់រ៉ា



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


