ជីវិតកម្សាន្ដ
Joey Wong លែងជាប់ឈ្មោះជាស្រីស្អាតដាច់គេហើយ បន្ទាប់ពីទស្សនិកជនឃើញមុខមាត់ពិតនាង
ប្រិយមិត្តដែលនិយមតាមដានភាពយន្តហុងកុង ប្រាកដជាស្គាល់តារាសម្ដែងតៃវ៉ាន់ដ៏ល្បីល្បាញ Joey Wong ឬ Wang Tsu Hsien ក្នុងឧស្សាហកម្មកម្សាន្តមួយនេះមិនខាន។ នាងបានលេចមុខសម្ដែងក្នុងខ្សែភាពយន្តហុងកុងល្បីៗ និងជោគជ័យជាច្រើន ព្រមទាំងត្រូវទស្សនិកជនលើកសរសើរថា ជាតួឯកស្រីឈានមុខគេក្នុងវិស័យភាពយន្តអាស៊ីក្នុងទសវត្សរ៍ឆ្នាំ ១៩៩០។
ដ្បិតថាយ៉ាងនេះក្ដី នាពេលថ្មីនេះៗ អតីតរាជិនីសម្រស់របស់ហុងកុង ត្រូវបានទស្សនិកជនប្រទះឃើញនៅតាមដងផ្លូវសារជាថ្មីម្ដងទៀត ស្ថិតក្នុងវ័យ ៥៧ ឆ្នាំតារាសម្ដែងស្រីរូបនេះបែរជាលែងរក្សាភាពស្រស់ស្អាត និងបុរាណដូចមុនទៀតហើយ។

យោងតាម HK01 បានរាយការណ៍ថា Joey Wong ត្រូវបានទស្សនិកជននៅប្រទេសកាណាដាឃើញ ហើយបានថតវីដេអូដើម្បីចែករំលែកនៅលើបណ្តាញសង្គម Xiaohongshu ។ ក្នុងវីដេអូ តារាស្រីតៃវ៉ាន់ពាក់អាវរលុងពណ៌ផ្ទៃមេឃស្រាល និងវ៉ែនតាការពារពន្លឺថ្ងៃ។ នាងបានដើរចូលទៅក្នុងផ្លូវតូច ខណៈកំពុងនិយាយជាមួយមិត្តភ័ក្តិរបស់នាង។ ទស្សនិកជនម្នាក់នេះបានបញ្ចេញមតិថា Joey Wong លែងមានរាងស្លីម និងស្រស់ស្អាតដូចមុនទៀតហើយ ដោយសារអាយុកាន់តែចាស់ ទោះស្បែកសក៏លែងស្អាតដូចមុនដែរ ។

មិនត្រឹមប៉ុណ្ណឹងទេ កាលពីឆ្នាំមុនក៏មានពាក្យចចាមអារ៉ាមលើបណ្តាញអ៊ីនធឺណែតថា តួស្រីក្នុងរឿង “អ្នកប្រមាញ់ទីក្រុង” ត្រូវគេឃើញថានាងមានផ្ទៃពោះ នៅពេលដែលនាងបង្ហាញខ្លួននៅទីក្រុង Vancouver ។ តារាស្រីរូបនេះមិនហ៊ានបកស្រាយការពិតទេ ប៉ុន្តែទស្សនិកជនជាច្រើនបញ្ចេញមតិថា មកពីមុំថត និងជំហរឈរទៅវិញទេ ទើបឃើញនាងដូចជាខ្ទាតពោះ។
បើទោះជាមានពាក្យចចាមអារ៉ាមឥតឈប់ឈរទាក់ទិននឹងជីវិតយ៉ាងណាក៏ដោយ តែជាច្រើនឆ្នាំមកនេះ Joey Wong បានផ្តោតការយកចិត្តទុកដាក់លើការសិក្សាព្រះពុទ្ធសាសនាដោយឥតងាករ៉េ។ ម្តងម្កាលនាងបានចែករំលែករូបភាពជីវិតផ្ទាល់ខ្លួននៅលើបណ្តាញសង្គម ដើម្បីទាក់ទាញចំណាប់អារម្មណ៍ទស្សនិកជន។ រូបភាពមួយចំនួនដែលចែកចាយលើអ៊ីនធឺណិតភាគច្រើនត្រូវបានថត និងបង្ហោះដោយអ្នកគាំទ្រក្នុងស្រុកតែប៉ុណ្ណោះ។
លើសពីនេះ នាងបានឃ្លាតឆ្ងាយពីការសម្ដែងជិតពីរទស្សវត្សរ៍មកហើយ តារារូបនេះលែងចាប់អារម្មណ៍វិលមកកាន់ showbiz ទៀតហើយ។ នាងនិយាយមិនចេញពេលរូបភាពជីវិតប្រចាំថ្ងៃរបស់ខ្លួនលេចលើបណ្ដាញសង្គម ហើយរងការរិះគន់ថា មិនចេះថែទាំសម្រស់។ ប៉ុន្តែរូបនាងផ្ទាល់ក៏ធ្លាប់បានប្រកាសថា មិនមានបំណងវិលត្រឡប់មកថតរឿងវិញទេ ហើយកំពុងមានក្ដីសុខជាមួយជីវិតនៅលីវនាបច្ចុប្បន្នដែរ។
តារាស្រីរូបនេះធ្លាប់ចែករំលែក «ខ្ញុំមិនដែលគិតអំពីការរៀបការទេ។ អាពាហ៍ពិពាហ៍ទាមទារឲ្យជួបមនុស្សដែលមានការយល់ស្របខាងវិញ្ញាណខ្ពស់។ មានមនុស្សច្រើនណាស់ដែលមិនអាចជួបគ្នាក្នុងជីវិតនេះ ដូច្នេះកុំសង្ឃឹមអី ប្រសើរជាងអ្នកកាន់តែខកចិត្ត សូមរស់នៅឲ្យបានល្អបំផុត»។
ក្នុងទស្សវត្សរ៍ឆ្នាំ ១៩៩០ បន្ទាប់ពីចូលនិវត្តន៍ពីការសម្តែងនៅឆ្នាំ ២០០៤ ហើយបានផ្លាស់ទៅប្រទេសកាណាដា ទេពធីតានៃរោងកុនហុងកុងបានបាត់ខ្លួនពីពិភពភាពយន្តចិន ហើយកម្របង្ហាញមុខក្នុងកម្មវិធីសាធារណៈឲ្យអ្នកគាំទ្របានឃើញណាស់។
តារាស្រីជាប់ឈ្មោះជាសម្រស់ទីមួយនៃអាស៊ីបានល្បីឈ្មោះក្នុងឆ្នាំ ១៩៨៧ ជាមួយនឹងរឿង A Chinese Ghost Story ដែលរួមសម្ដែងដោយ Leslie Cheung។ ចាប់តាំងពីពេលនោះមក នាងបានបង្កើតរលកនៅក្នុងពិភពលោក ដោយដើរតួក្នុងរឿងល្បីៗជាច្រើនដូចជា City Hunter, Butterfly and Sword និង Butterfly and Sword ជាភាពយន្តចុងក្រោយបង្អស់ដែលរូបនាងនិយាយលាពីអាជីពសម្ដែងសម្ដែងជារៀងរហូត៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ដោយសារសម្រស់ស្អាតដាច់គេ ពេញមួយជីវិតតួឯកស្រីរឿង “ស្ដេចកំប្លែងទិនហ្វី” គ្មានមិត្តសូម្បីម្នាក់
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


