ព័ត៌មានអន្ដរជាតិ
ទីបំផុត ទ្វីបអាហ្វ្រិក ទទួលបានអាវុធ ប្រយុទ្ធជាមួយជំងឺ mpox
ទីបំផុត នីហ្សេរីយ៉ា បានក្លាយជាប្រទេសដំបូងគេនៅទ្វីបអាហ្វ្រិក ដែលទទួលបានវ៉ាក់សាំង mpox ចំនួន ១ម៉ឺនដូសបរិច្ចាគដោយសហរដ្ឋអាមេរិក ហើយនេះជាអាវុធដើម្បីប្រយុទ្ធជាមួយជំងឺ ដែលកំពុងវាយលុកនៅក្នុងប្រទេសមួយចំនួន។

តាមការចុះផ្សាយរបស់ Anadolu កាលពីថ្ងៃពុធទី២៨ខែសីហាឆ្នាំ២០២៤, នេះជាវ៉ាក់សាំង Jynneos (MVA) ផលិតដោយក្រុមហ៊ុនឱសថ Bavarian Nordic ហើយអង្គការសុខភាពពិភពលោក (WHO) ក៏បានកោតសរសើរដែរថា នេះពិតបង្ហាញពីសាមគ្គីភាពអន្តរជាតិ ស្របពេលសកលលោកប្រឈមមុខនឹងភាពអាសន្នផ្នែកសុខភាពសាធារណៈ។
តាមការបញ្ជាក់ពីមន្ត្រីសុខាភិបាលនីហ្សេរីយ៉ា, វ៉ាក់សាំងទាំងនេះនឹងយកទៅចាក់នៅរដ្ឋចំនួន៥ ដែលកំពុងផ្ទុះករណីឆ្លងជំងឺ mpox ច្រើនបំផុត។
គិតត្រឹមថ្ងៃទី១០ខែសីហាឆ្នាំ២០២៤ នីហ្សេរីយ៉ា បានកត់ត្រាការឆ្លង mpox ចំនួន៧៨៦ករណី ប៉ុន្តែមិនទាន់មានអ្នកស្លាប់ទេ ខណៈបើគិតនៅទូទាំងប្រទេសចំនួន១២ក្នុងទ្វីបអាហ្វ្រិកវិញ គេរកឃើញការឆ្លង ១៥ ០០០ករណីទៅហើយ។

កាលពីថ្ងៃទី១៤ខែសីហាឆ្នាំ២០២៤ WHO បានប្រកាសថា mpox ឬមានឈ្មោះដើម Monkeypox គឺភាពអាសន្នសុខភាពពិភពលោកដែលត្រូវព្រួយបារម្ភជាអន្តរជាតិ និងអំពាវនាវឲ្យប្រទេសនានា ចាត់វិធានការដោះស្រាយជាបន្ទាន់។
តាមពិតទៅ mpox បានរាតត្បាតនៅទ្វីបអាហ្វ្រិករាប់ឆ្នាំមកហើយ ប៉ុន្តែទើបតែថ្មីៗនេះទេ ដែលវាលេចចេញពូជគ្រោះថ្នាក់ Clade 1B ទើបធ្វើឲ្យពិភពលោកព្រួយបារម្ភខ្លាំង។
សម្រាប់រោគសញ្ញា, mpox បណ្តាលឲ្យកើតកន្ទួលលើស្បែកឈានដល់ពងបែក ឬដំបៅនៅគ្រប់ទីកន្លែងលើរាងកាយ រួមទាំងប្រដាប់ភេទផងដែរ។ រោគសញ្ញាផ្សេងទៀតមានដូចជាគ្រុនក្តៅ ឈឺក្បាល ឈឺខ្នង ឈឺសាច់ដុំ ឈឺសន្លាក់ ឡើងកូនកណ្តុរ ញ័រញាក់ និងអស់កម្លាំង៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ៣ប្រទេស ប្រកាសបរិច្ចាគវ៉ាក់សាំង mpox រាប់ម៉ឺនដូស ឲ្យអាហ្វ្រិក
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


