ព័ត៌មានអន្ដរជាតិ
គ្រិស្តសាសនិកនៅនីហ្សេរីយ៉ា អង្វរករលោក ត្រាំ ឲ្យធ្វើអន្តរាគមន៍យោធាលឿនបំផុត
ដោយកំពុងរស់នៅទាំងភាពភ័យខ្លាច គ្រិស្តសាសនិកក្នុងប្រទេសនីហ្សេរីយ៉ា បានអង្វរករដល់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ សុំឲ្យចូលធ្វើអន្តរាគមន៍ឲ្យបានឆាប់បំផុត ព្រោះជីវិតរបស់ពួកគេកំពុងរងការធ្វើទុកបុកម្នេញពីសំណាក់ក្រុមភេរវករ។ នេះបើតាមការផ្សាយរបស់ Daily Mail កាលពីថ្ងៃអាទិត្យទី៩ខែវិច្ឆិកាឆ្នាំ២០២៥។

ជម្លោះសាសនានៅនីហ្សេរីយ៉ា ឈានដល់ការវាយប្រហារបង្ហូរឈាមលើគ្រិស្តសាសនិក ធ្វើឲ្យមនុស្សជាច្រើនត្រូវរត់រករួចជីវិតឯខ្លះទៀត សំងំលាក់ខ្លួនមិនហ៊ានចេញទៅណាទាល់តែសោះ។
ក្រុមនានាដូចជា Boko Haram និង Islamic State West Africa Province (ISWAP) តែងតែវាយប្រហារសហគមន៍គ្រិស្តសាសនិកនៅភាគឦសាននិងតំបន់ផ្សេងទៀតនៃប្រទេស ដោយពួកគេមានគោលដៅបង្កើតរដ្ឋឥស្លាមនិយមជ្រុល។ ទន្ទឹមនោះ ការចាប់ជំរិតដោយក្រុមប្រដាប់អាវុធ ក៏បានកើនឡើងយ៉ាងគំហុកនៅទូទាំងប្រទេសនេះផងដែរ។

ដោយមើលឃើញស្ថានការណ៍វិវត្តកាន់តែធ្ងន់ធ្ងរទៅៗ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ក៏គំរាមធ្វើសកម្មភាពយោធា វាយប្រហារប្រទេសនីហ្សេរីយ៉ា ដោយចោទថា រដ្ឋាភិបាលទីក្រុងអាប៊ូហ្សា មិនអើពើនឹងការសម្លាប់គ្រិស្តសាសនិក ពីសំណាក់ក្រុមភេរវករឥស្លាម។
លោកព្រមានថា ប្រសិនបើរដ្ឋាភិបាលនីហ្សេរីយ៉ា បន្តបើកដៃឲ្យមានការសម្លាប់គ្រិស្តសាសនិកទៀតនោះ សហរដ្ឋអាមេរិក នឹងបញ្ឈប់ជាបន្ទាន់នូវជំនួយនិងការឧបត្ថម្ភទាំងអស់ដល់នីហ្សេរីយ៉ា ហើយប្រហែលជានឹងចូលធ្វើអន្តរាគមន៍យោធានៅក្នុងប្រទេសនេះ ទៀតផង។

ដំណឹងនៃការលូកដៃរបស់លោកត្រាំនេះ ហាក់ផ្តល់ក្តីសង្ឃឹមដល់គ្រិស្តសាសនិកនៅនីហ្សេរីយ៉ា ដោយមេដឹកនាំសហគមន៍គ្រិស្ត Bamshak Daniel ប្រាប់សារព័ត៌មាន Wall Street Journal ថា «យើងចាត់ទុកប្រធានាធិបតីត្រាំ គឺជាព្រះទី២របស់យើង។ យើងអធិស្ឋានឲ្យមានអន្តរាគមន៍អព្ភូតហេតុ ដើម្បីសង្គ្រោះជីវិតប្រជាជនរបស់យើង។ លោកប្រធានាធិបតី ត្រាំ ត្រូវតែប្រញាប់ និងធ្វើអន្តរាគមន៍យោធា»។
យោងតាមប្រភពពីអង្គការក្រៅរដ្ឋាភិបាល Intersociety, បើគិតចាប់ពីឆ្នាំ២០០៩ដល់ខែសីហាឆ្នាំ២០២៥ គ្រិស្តសាសនិក ១២៥ ០០៩នាក់ ត្រូវបានសម្លាប់នៅនីហ្សេរីយ៉ា៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ គំរាមវាយប្រហារនីហ្សេរីយ៉ា បើនៅតែបើកដៃឲ្យក្រុមឥស្លាម សម្លាប់គ្រិស្តសាសនិក
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១១ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


