ព័ត៌មានអន្ដរជាតិ
រុស្ស៊ីផ្តើមធ្វើតេស្តវ៉ាក់សាំងព្យាបាលជំងឺមហារីកលើមនុស្ស ក្រោយជោគជ័យលើសត្វ
ក្រសួងសុខាភិបាលរុស្ស៊ី បានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយទៅកាន់សារព័ត៌មាន TASS កាលពីថ្ងៃពុធថា អ្នកកើតជំងឺមហារីកស្បែកប្រភេទ melanoma កម្រិតខ្ពស់ជនជាតិរុស្ស៊ីម្នាក់ទទួលវ៉ាក់សាំងមហារីកផ្ទាល់ខ្លួនដំបូងគេ ខណៈប្រទេសនេះសង្ឃឹមថា ការរកឃើញនេះជារបកគំហើញថ្មីមួយក្នុងការព្យាបាលជំងឺមហារីក។
កាលពីឆ្នាំមុន ក្រសួងសុខាភិបាលរុស្ស៊ី បានអនុម័តថ្នាំពីរប្រភេទដែលផលិតក្នុងស្រុកពីរប្រភេទ ទី១ «ថ្នាំ Neooncovac» សម្រាប់វ៉ាក់សាំង mRNA ប្រើលើជំងឺមហារីកស្បែកប្រភេទ melanoma កម្រិតខ្ពស់ និងទី២ «ថ្នាំ Oncopept» ជាការព្យាបាលដោយជាលិកា peptide ក្នុងការកំណត់គោលដៅលើដុំសាច់ពោះវៀនធំដ៏កាចសាហាវ។ ថ្នាំទាំងពីរនេះចាប់ផ្តើមសាកល្បងលើមនុស្សនៅឆ្នាំ២០២៥ ។

យោងតាម លោក Aleksandr Ginzburg នាយកវិទ្យាសាស្ត្រនៃវិទ្យាស្ថានស្រាវជ្រាវរោគរាតត្បាតនិងជីវសាស្ត្រ Gamaleya ឱ្យដឹងកាលពីថ្ងៃអង្គារថា «ថ្នាំ Neooncovac » ត្រូវបានផ្តល់ទៅឱ្យអ្នកជំងឺគ្លីនិកដំបូងរបស់លោកដែលជាបុរសអាយុ ៦០ឆ្នាំម្នាក់ និងមានជំងឺមហារីកស្បែកដំណាក់កាលទី៣។
លោក បានប្រាប់សារព័ត៌មានរុស្ស៊ី Gazeta.ru កាលពីថ្ងៃពុធថា៖ « រហូតមកដល់ពេលនេះ គាត់មានសុខភាពល្អ។ មិនមានប្រតិកម្មអ្វីចំពោះថ្នាំនេះទេ។ គាត់មានអាយុ ៦០ឆ្នាំ ហើយមានជំងឺមហារីកស្បែកដំណាក់កាលទី៣ ដែលជាដំណាក់កាលនៃការរីករាលដាល។ វ៉ាក់សាំងនេះជួយប្រយុទ្ធប្រឆាំងនឹងការរីករាលដាលជាពិសេស»។
លោក Andrey Kaprin ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវវេជ្ជសាស្ត្រជាតិផ្នែកវិទ្យុសកម្មនៅក្រសួងសុខាភិបាលរុស្ស៊ី បានលើកឡើងថា វិធីសាស្រ្តនេះតំណាងឱ្យវិធីសាស្រ្តព្យាបាលថ្មីមួយ។
លោក Kaprin ប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃពុធថា៖ « នេះគឺជាវិធីសាស្រ្តខុសគ្នាជាមួយការព្យាបាលមូលដ្ឋាន វាមិនមែនគ្រាន់តែព្យាបាលជំងឺនោះទេ ប៉ុន្តែជាការបណ្តុះបណ្តាលប្រព័ន្ធភាពស៊ាំឱ្យស្គាល់ថ្នាំនិងបំផ្លាញកោសិកាណាដែលបង្កការគំរាមកំហែង»។
គួរបញ្ជាក់ថាអ្នកជំងឺនឹងត្រូវផ្តល់ថ្នាំចំនួន ៨-៩ដូសក្នុងចន្លោះពេល ២-៣សប្តាហ៍ ដោយមើលការឆ្លើយតបនៃប្រព័ន្ធភាពស៊ាំរបស់អ្នកជំងឺបន្ទាប់ពីការចាក់ថ្នាំម្តងៗ។
ចំណែកលទ្ធផលពេទ្យរំពឹងថានឹងកើតឡើង បន្ទាប់ពីទទួលការព្យាបាលរយៈពេលបីខែ៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


