ព័ត៌មានជាតិ
ជនសង្ស័យម្នាក់ ហ៊ានប្រើកណ្តាប់ដៃវាយម្តាយរហូតសន្លប់ធំ
ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលីសខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន ក្រោយពេលដែលជននេះបាន ប្រើកណ្តាប់ជើងវាយទាត់ធាក់លើម្តាយរហូតសន្លប់ធំនោះ។ ហេតុការណ៍នេះកើតឡើងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៨:១០នាទី នៅចំណុចផ្ទះលេខ០៧ ផ្លូវរថភ្លើង ក្រុមទី៥៩ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ចំណុចផ្ទះលេខ០៧ ផ្លូវរថភ្លើង ក្រុមទី៥៩ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី០១ ខែ មីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៤:០០នាទី។

មន្ត្រីប៉ូលីសខណ្ឌទួលគោកបានឱ្យដឹងថា ព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ០៨:១០នាទីព្រឹក កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការឃាត់ខ្លួនជនសង្ស័យ០១នាក់ពី បទហិង្សា ដោយចេតនាក្នុងសហព័ទ្ធ (កូនប្រុសយកជើងជាន់ និងធាក់ទៅលើម្ដាយបង្កើតបណ្ដាលរងរបួសលើដើមទ្រូង ក្រោមបំពង់កបណ្ដាលសន្លប់បាត់ស្មារតី)។
ជនសង្ស័យដែលត្រូវជាកូន ឈ្មោះ ស៊ុំ សុផល ហៅ ហើម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ០៧ ផ្លូវរថភ្លើង ក្រុមទី៥៩ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ជនរងគ្រោះជាម្ដាយ ឈ្មោះ សាន់ យ៉ានី ភេទស្រី អាយុ៦៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះលេខ០៧ ផ្លូវរថភ្លើង ក្រុមទី៥៩ ភូមិ១៦ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ជនរងគ្រោះជាម្ដាយរងរបួស ស្នាមជាំនៅលើដើមទ្រូងក្រោមបំពង់ក (ដោយសារជនសង្ស័យឈ្មោះ ស៊ុំ សុផល ហៅ ហើម ជាកូនយកជើងធាក់ជាន់បណ្ដាលឲ្យរងរបួសជាំ)។ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ សមត្ថកិច្ចបានយកទឹកនោមជនសង្ស័យរូបនេះមកធ្វើតេស្តិ៍ស្វែងរកសារធាតុញៀនក្នុងទឹកនោមជាលទ្ធផល មានភាពវិជ្ជមាន (មានសារធាតុញៀន)។
បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសារសួរ និង បញ្ជូនសំណុំរឿងទៅ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


