កីឡា
សមិទ្ធផលធំ៣របស់ក្រុមបាល់ទះកម្ពុជាក្នុងពេល៥០ឆ្នាំចុងក្រោយ
ក្រុមបាល់ទះជម្រើសជាតិកម្ពុជាបីបួនឆ្នាំចុងក្រោយនេះបានធ្វើឲ្យតំបន់អាស៊ានចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបង្ហាញសមត្ថភាពដ៏អស្ចារ្យក្នុងការប្រកួតអន្តរជាតិជាពិសេសក្នុងកីឡាស៊ីហ្គេម និង SEA V. League Challenge។

ចាប់តាំងពីសង្គ្រាមឆ្នាំ១៩៧៥ បាល់ទះកម្ពុជាស្ទើរតែបាត់សូន្យ ប៉ុន្តែការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំបានកសាងសមត្ថភាពបន្តិចៗម្តងរហូតទទួលបានលទ្ធផលគួរឲ្យគាប់ប្រសើរ។ ក្រុមបាល់ទះជម្រើសជាតិកម្ពុជាត្រូវបានប្រទេសក្នុងតំបន់អាស៊ានចាប់អារម្មណ៍នៅពេលបង្កើតប្រវត្តិសាស្ត្រជាលើកដំបូងក្នុងការយកឈ្នះ ថៃ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២១ នៅប្រទេសវៀតណាម ដើម្បីទទួលបានមេដាយសំរិទ្ធកីឡាស៊ីហ្គេម ជាលើកដំបូង។ នេះជាសមិទ្ធផលធំទី១ក្នុងសម័យកាលទំនើប។

បន្ទាប់មក ក្រុមបាល់ទះជម្រើសជាតិកម្ពុជាធ្វើបានល្អទៀតក្នុងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ក្រុមកម្ពុជាបានយកឈ្នះ សិង្ហបុរី ៣-០ និងឈ្នះ ហ្វីលីពីន ៣-០ នៅវគ្គសន្សំពិន្ទុក្នុងពូលដើម្បីឡើងទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ យកឈ្នះថៃ ដោយលទ្ធផល ៣-២ បន្តឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ កម្ពុជាបានចាញ់ឥណ្ឌូណេស៊ី ០-៣ នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីទទួលបានមេដាយប្រាក់កីឡាស៊ីហ្គេម ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។ នេះជាសមិទ្ធផលធំទី២។

សមិទ្ធផលធំទី៣ក្នុងឆ្នាំ២០២៤ដោយ កម្ពុជា បានបង្កើតប្រវត្តិសាស្ត្រជាថ្មីក្នុងការប្រកួតបាល់ទះកម្រិតទី២ប្រចាំតំបន់អាស៊ាន SEA V. League Challenge។ ការប្រកួតទី១ កម្ពុជា បានយកឈ្នះ ម៉ាឡេស៊ី ដោយលទ្ធផល ៣-១។ ការប្រកួតទី២ កម្ពុជា បានឈ្នះ ឡាវ ដោយលទ្ធផល ៣-០ និងការប្រកួតទី៣ បានឈ្នះ សិង្ហបុរី ដោយលទ្ធផល ៣-១ ដើម្បីក្លាយជាជើងឯក ទទួលបានកៅអីឡើងទៅឡើងទៅពានកម្រិតទី១ SEA V. League នៅឆ្នាំ២០២៥ជាមួយ ថៃ ឥណ្ឌូណេស៊ី និងហ្វីលីពីន ខណៈពាន SEA V. League Challenge មាន វៀតណាម ម៉ាឡេស៊ី សិង្ហបុរី និង ឡាវ។

សមិទ្ធផលទាំងនេះកើតចេញពីថ្នាក់ដឹកនាំដ៏ល្អ និងការខិតប្រឹងប្រែងរបស់កីឡាករគ្រប់រូប ស្របពេលមានការឧបត្ថម្ភគាំទ្រពីក្រុមហ៊ុនឯកជន និងអ្នកគាំទ្រយ៉ាងពេញទំហឹង។ ទាំងនេះជាកម្លាំងចិត្តដ៏សំខាន់ក្នុងការប្រឹងប្រែងបន្តទៀតដើម្បីឆ្ពោះទៅរកគោលដៅសំខាន់គឺមេដាយមាសកីឡាស៊ីហ្គេម៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


