ព័ត៌មានជាតិ
ពលរដ្ឋផ្អើលនាំគ្នាទៅមើលបាតុភូតចម្លែកទឹកធ្លាក់ពីលើមែកឈើមិនឈប់នៅវត្តត្បូង
ប្រជាពលរដ្ឋនៅក្នុង ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បាននាំគ្នាផ្អើលទៅមើលបាតុភូតចម្លែកដែលមានទឹកធ្លាក់មិនដាច់ពីលើមែកឈើដើមច្រេះ ដែលស្ថិតនៅក្នុងវត្តប្រាសាទវត្តីហៅវត្តត្បូងហើយបាននាំគ្នាយកទៀនធូបទៅបន់ស្រន់សុំសេចក្តីសុខទៀតផង។
បើតាមលោក ផល វ៉ុន មេឃុំព្រែកដំបូកបានប្រាប់ឲ្យដឹងនៅរសៀល ថ្ងៃទី៦មីនានេះថា ព្រឹត្តិការណ៍ដែលមានទឹកធ្លាក់មិនដាច់នៅដើមច្រេះ ស្ថិតនៅក្នុងវត្តត្បូងនេះបានកើតឡើងកាលពីថ្ងៃទី៤ ម្ល៉េះហើយប្រជាពលរដ្ឋដែលមានជំនឿគិតថា វាជាបាតុភូតចម្លែកមានបារមីកាន់នៅដើមច្រេះនោះព្រោះថាដើមច្រេះនៅពីមុខទូកង សារាយផ្កាយព្រឹក។
លោកមេឃុំបានបន្តថា ដោយសារមានប្រជាពលរដ្ឋខ្លះមានអបិយជំនឿទើបបានយកធូបទៀនទៅបន់ស្រន់សុំសេចក្តីសុខបញ្ចៀសនូវឧបទ្រុបចង្រៃផ្សេងៗពិសេសជំងឺកូវីដ១៩។
តែយ៉ាងណាក៏ដោយ លោកមេឃុំបានណែនាំទៅប្រជាពលរដ្ឋថា «នេះមិនមែនជាបាតុភូតចម្លែកអ្វីទេបើពិនិត្យមើលការជាក់ស្តែងទឹកដែលធ្លាក់ហូរមកតាមមែកឈើនៃដើមច្រេះអត់ដាច់នេះគឺ
បណ្តាលមកពីទឹកមាត់សត្វរ៉ៃយំនៅលើដើមឈើច្រេះនោះទេ។ ដូចនេះសុំឈប់នាំគ្នាផ្អើលជាបន្តទៀត ត្រូវប្រុងប្រយ័ត្នចំពោះជំងឺកូវីដ១៩»។
លោកបានណែនាំដល់ប្រជាពលរដ្ឋត្រូវពាក់ម៉ាសការពារទាំងអស់គ្នានិងរក្សាគម្លាតសុវត្ថិភាពបុគ្គលដើម្បីការពារជំងឺកូវីដ១៩ដែលកំពុងរាតត្បាតក្នុងសហគមន៍នៅកម្ពុជានៅឡើយ។
លោកបានបញ្ជាក់ថា «ជាក់ស្តែងនៅថ្ងៃនេះបន្ទាប់ពីខ្ញុំបានធ្វើដំណើរចេញពីភូមិតាមល់បន្តទៅភូមិផ្ទះវាលហើយបានឈប់សម្រាកនៅក្រោមដើមអំពិលបារាំងដ៏ធំមួយក៏មានទឹកស្រក់ដូចទឹកស្រក់នៅដើមច្រេះនៅក្នុងវត្តត្បូងដែលប្រជាពលរដ្ឋនាំគ្នាផ្អើលថាបាតុភូតចំលែកដែរតែទឹកមិនស្រក់ច្រើនទេ»។
លោកផល វ៉ុន បានបន្ថែមទៀតថា បើទោះបីជាលោកខិតខំពន្យល់ណែនាំដល់ប្រជាពលរដ្ឋយ៉ាងណាក៏ដោយក៏មានប្រជាពលរដ្ឋខ្លះជឿនិងមានប្រជាពលរដ្ឋខ្លះទៀតនៅតែមិនជឿហើយនៅតែបន្តមកមើលទឹកធ្លាក់និងសុំបួងសួងសុំសេចក្តីសុខ៕
ដោយ ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


