ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន រិះគន់ម៉ុងហ្គោលី ដែលមិនចាប់ខ្លួន ពូទីន តាមដីកា ICC
ក្រសួងការបរទេសអ៊ុយក្រែន បានប្រកាសកាលពីថ្ងៃទី២ខែកញ្ញាថា ការខកខានរបស់ប្រទេសម៉ុងហ្គោលីក្នុងការចាប់ខ្លួនមេដឹកនាំរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន តាមដីកាតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានធ្វើឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ប្រព័ន្ធច្បាប់ព្រហ្មទណ្ឌអន្តរជាតិ។

លោក ពូទីន បានទៅដល់ម៉ុងហ្គោលីកាលពីថ្ងៃចន្ទ សម្រាប់កិច្ចពិភាក្សាដែលទំនងជាផ្តោតលើបំពង់បង្ហូរឧស្ម័នថ្មីដែលតភ្ជាប់រុស្ស៊ី និងប្រទេសចិន។ អ៊ុយក្រែនបានជំរុញម៉ុងហ្គោលីកាលពីសប្តាហ៍មុនឲ្យចាប់ខ្លួនលោក ពូទីន ក្នុងអំឡុងពេលទស្សនកិច្ចនេះ។
ដីកាចាប់ខ្លួនរបស់ ICC ដែលបានចេញកាលពីឆ្នាំមុនប្រឆាំងនឹងលោក ពូទីន តម្រូវឲ្យប្រទេសសមាជិកទាំង១២៤ រួមទាំងម៉ុងហ្គោលីផងដែរនោះ ចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី ហើយបញ្ជូនទៅទីក្រុងឡាអេ ដើម្បីកាត់ទោស ប្រសិនបើមេដឹកនាំរូបនេះមានវត្តមាននៅលើទឹកដីរបស់ពួកគេ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ុយក្រែន លោក Heorhiy Tykhyi បាននិយាយថា ការបរាជ័យរបស់ម៉ុងហ្គោលីក្នុងការឃុំខ្លួនលោកពូទីន គឺជា «ការប៉ះទង្គិចយ៉ាងធ្ងន់ធ្ងរដល់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងប្រព័ន្ធច្បាប់ព្រហ្មទណ្ឌ»។
លោក Tykhyi បានសរសេរនៅលើបណ្ដាញសង្គម Telegram ថា៖ «ម៉ុងហ្គោលីបានអនុញ្ញាតឲ្យឧក្រិដ្ឋជនជាប់ចោទគេចវេសពីយុត្តិធម៌ ដោយហេតុនេះដូចបានចែករំលែកការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាមងផងដែរ»។ លោកបានបន្ថែមថា អ៊ុយក្រែននឹងធ្វើការជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីធានាថាម៉ុងហ្គោលីនឹងទទួលបានការពិន័យ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានរៀបរាប់ថា ទីក្រុងមូស្គូមិនមានការព្រួយបារម្ភអំពីសកម្មភាពណាមួយទាក់ទងនឹងដីកានេះទេ ដោយនិយាយថា រុស្ស៊ីមាន «កិច្ចសន្ទនាដ៏ល្អ» ជាមួយម៉ុងហ្គោលី ហើយគ្រប់ទិដ្ឋភាពនៃដំណើរទស្សនកិច្ចត្រូវបានពិភាក្សាទុកជាមុន។
ដីការបស់ ICC ចោទប្រកាន់លោក ពូទីន ពីបទនិរទេសកុមាររាប់រយនាក់ចេញពីអ៊ុយក្រែនដោយខុសច្បាប់។ យ៉ាងណា វិមានក្រឹមឡាំង បានច្រានចោលការចោទប្រកាន់នេះ ដោយនិយាយថាការចោទប្រកាន់ធ្វើឡើងក្រោមហេតុផលនយោបាយ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


