Connect with us

ព័ត៌មានអន្ដរជាតិ

ប្រតិបត្តិការ​ព្រលានយន្តហោះ Haikou ចិន​ ត្រូវ​ផ្អាក​ពីម៉ោងនេះ​ ដោយសារ​ព្យុះ​ Yagi

បានផុស

នៅ

ខេត្តនិងទីក្រុងភាគខាងត្បូងរបស់ប្រទេសចិនបានត្រៀមលក្ខណៈសម្រាប់ការមកដល់នៃព្យុះទីហ្វុងដ៏ធំ Yagi ដោយបានបិទសាលារៀន ​និង​ជើងហោះហើរ​​ទាំងអស់​ត្រូវ​ផ្អាក​ចាប់​ពីម៉ោង​៨​នេះ​​ទៅ​ មុនពេលមានការវាយតាមបណ្តោយឆ្នេរសមុទ្រត្រូពិច Hainan​។ តាមការព្យាករ វា​អាចជាព្យុះដ៏ខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេលជិតមួយទសវត្សរ៍។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងឧតុនិយមចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ព្យុះ Yagi បានវិវត្តទៅជាព្យុះទីហ្វុងដ៏ខ្លាំងមួយនៅយប់ថ្ងៃពុធ ហើយបច្ចុប្បន្នស្ថិតនៅចម្ងាយប្រហែល៦១០គីឡូម៉ែត្រភាគអាគ្នេយ៍​តំបន់​ Xuwen ​នៃ​ទីក្រុង Zhanjiang ខេត្ត Guangdong។

ព្យុះ Yagi ត្រូវបានគេរំពឹងថា នឹងផ្លាស់ទីទៅទិសខាងលិចក្នុងល្បឿនពី១០ទៅ១៥គីឡូម៉ែត្រក្នុងមួយម៉ោង​ដែលនាំមកនូវភ្លៀងធ្លាក់យ៉ាងខ្លាំងទៅកាន់តំបន់ឆ្នេរភាគខាងត្បូង Guangdong និងកោះ Hainan។ វា​នឹង​បក់កាត់តាម​បណ្តោយ​ឆ្នេរ​ពី Qionghai, Hainan ទៅ Dianbai, Guangdong ចាប់​ពី​រសៀល​ដល់​យប់​ថ្ងៃ​ទី៦ខែ​កញ្ញា។

សេវាកម្ម​រថភ្លើងនិងទូកត្រូវ​បានផ្អាកប្រតិបត្តិការនៅHainanនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈដែលសាលារៀនជាច្រើននៅទូទាំងភាគខាងត្បូងប្រទេសចិន រួមទាំងនៅក្នុងទីក្រុងហុងកុង និងម៉ាកាវត្រូវបានបិទ។ ហុងកុងបានដាក់ចេញសញ្ញាព្យុះ​ទីហ្វុងខ្ពស់បំផុតទីបីសម្រាប់ព្យុះនេះនៅរសៀលថ្ងៃព្រហស្បតិ៍ដែលនឹងធ្វើឲ្យបិទអាជីវកម្មជាច្រើន និងកាត់បន្ថយការដឹកជញ្ជូននៅក្នុងតំបន់រដ្ឋបាលពិសេស។

(រូបភាព៖ AP)

អាជ្ញាធរក្នុងតំបន់បាននិយាយថា រាល់ជើងហោះហើរទាំងក្នុងនិងក្រៅប្រទេសពីអាកាសយានដ្ឋាន Haikou កោះ Hainan នឹងត្រូវផ្អាកចាប់ពីថ្ងៃព្រហស្បតិ៍ វេលាម៉ោង៨យប់ រហូតដល់ពាក់កណ្តាលអធ្រាត្រ ខណៈដែលអាជ្ញាធរបានបិទឆ្នេរ និងកន្លែងទេសចរណ៍នៅតាមឆ្នេរសមុទ្រ។

ព្យុះទីហ្វុង Yagi ដែលត្រូវបានព្យាករណ៍ទុកនៅ Hainan គឺកម្រណាស់ ដោយព្យុះទីហ្វុងភាគច្រើនបានបោកបក់មកលើកោះនេះត្រូវបានចាត់ថ្នាក់ថា ខ្សោយ ខណៈចាប់ពីឆ្នាំ១៩៤៩ដល់ឆ្នាំ ២០២៣ ព្យុះទីហ្វុងចំនួន១០៦បានបោកបក់នៅHainan ប៉ុន្តែមានតែ ៩ ប៉ុណ្ណោះដែលត្រូវបានចាត់ថ្នាក់ជាព្យុះទីហ្វុងទំនើប។

គួរបញ្ជាក់ដែរថា យ៉ាងហោចណាស់មនុស្ស១៣នាក់បានស្លាប់នៅក្នុងប្រទេសហ្វីលីពីននិងបានបង្កជាទឹកជំនន់និងបំណាក់ដី និងមនុស្សជាច្រើនត្រូវបានជម្លៀសចេញកាលពីដើមសប្តាហ៍នេះដោយសារតែ Yagi ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
បច្ចេកវិទ្យា២ ម៉ោង មុន

ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តក្រចេះ ៖ ការចូលរួមបរិច្ចាគធនធានពីពលរដ្ឋគ្រប់ទិសទី ជាថាមពលផ្តល់កម្លាំងចិត្តកងទ័ព

សេដ្ឋកិច្ច៥ ម៉ោង មុន

រដ្ឋមន្ត្រីកសិកម្ម ណែនាំឱ្យកសិករភ្នំគូលែន សិក្សាលទ្ធភាពចិញ្ចឹមមាន់ស្រែ និងជ្រូក ដែលកំពុងមានតម្រូវការ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តប៉ៃលិន អំពាវនាវដល់ព្រះសង្ឃ និងមន្ត្រីរាជការចូលរួមថែរក្សា និងលើកកម្ពស់វប្បធម៌ក៏ដូចជាវិស័យព្រះពុទ្ធសាសនា ដែលជាដួងព្រលឹងជាតិ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

Sokha Hotels

ព័ត៌មានពេញនិយម